• 2022-09-01 03:02:38
  • ប្រដាល់

អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចិត្រា​ បង្ហើប​ពី​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​តាម​សង្វៀន​ផ្សេងៗ...​​

  • 2022-09-01 03:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​កម្ពុជា​ ឡៅ ចិត្រា​ ថា​បើ​និយាយ​ពី​តម្លៃ​ខ្លួនប្រកួត​បច្ចុប្បន្ន​នេះ​រូប​គេ​ទទួល​បាន​ចន្លោះ​ពី​ ៥០០-៦០០​ដុល្លារ​ ចំណែក​ការ​ប្រកួត​ម្សិលមិញ​នៅ​ World Fight បាន​ខ្ទង់​ ៧០០​ដុល្លារ។​

កីឡាករ ឡៅ ចិត្រា

កីឡាករ​ ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​តម្លៃ​ខ្លួន​ឡើង​សង្វៀន​នានា​គឺ​រូប​គេ​អាច​ទទួល​បាន​ចន្លោះ​ពី​ ៥០០-៦០០​ដុល្លារ​ក្នុង​មួយ​ប្រកួត។​ ដោយ​ឡែក​ចំពោះ​ការ​ប្រកួត​ធំ​ម្សិលមិញ​នេះ​ទទួល​បាន​ប្រហែល​ ៧០០​ដុល្លារ។​

សិស្ស​គុន​មក​ពី​ឆត្រយោង​ ៩១១​ រូប​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​ត្រូវ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​បាន​ល្អ​ ដើម្បី​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ធ្វើ​ឲ្យ​ខាង​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​គេ​ពេញចិត្ត​ក៏​ដូច​ជា​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់។​ បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ទើប​ទទួល​បាន​តម្លៃ​ខ្លួន​ទាប​យ៉ាងណា​ក្ដី​ ត្រូវ​បន្ត​ខំប្រឹង​ថែម​ទៀត​នោះ​នឹង​អាច​បាន​ច្រើន​ហើយ។​

រូបភាពសហព័ន្ធ

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ជា​កីឡាករ​ល្បីឈ្មោះ​ និង​ស្ថិត​នៅ​ជួរ​មុខ​មួយ​រូប​នៅ​កម្ពុជា។​ ចំពោះ​តម្លៃ​ខ្លួន​កីឡាករ​គុន​ខ្មែរ​បច្ចុប្បន្ន​គឺ​អាស្រ័យ​លើ​សមត្ថភាព​កីឡាករ​ និង​តាម​ការ​ផ្ដល់​ឲ្យ​របស់​ស្ថានីយ​ផ្សេងៗ​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់