• 2022-08-01 06:54:56
  • ប្រដាល់

តើ​នរណា​នឹង​ត្រូវ​ជួប​ សឿប្លេក​ បន្ត​ទៀត​ក្រោយ​ឈ្នះ​អ្នកល្បី​ខ្មែរ​ច្រើន​នាក់​រួច​ហើយ​

  • 2022-08-01 06:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​ថៃ​ Nathapum (សឿប្លេក)​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣០​ កក្កដា​ បាន​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា​២រូប​រួម​មាន​ទាំង​ ឡៅ​ ចិត្រា​ ផង​ដែរ​ទទួល​បាន​ប្រាក់​លាន​ ដូច្នេះ​កេរ្តិ៍ឈ្មោះ​កំពុង​ល្បី​ខ្លាំង​ ខណៈ​អ្នក​គាំទ្រ​គុន​ខ្មែរ​កំពុង​សម្លឹង​មើល​អ្នក​ខ្លាំង​៣នាក់​ យ៉េន​ ឌីណា​ មឿន​ សុខហ៊ុច​ និង​ សោភ័ណ្ឌ​ ចង់​ឲ្យ​ជួប។​

សឿប្លេក ឈ្នះ ចិត្រា

អ្នក​លេង​គុន​ថៃ​ខាង​លើ​នេះ​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា​គិត​ដល់​ពេល​នេះ​៥នាក់​មក​ហើយ​រួម​មាន​ អេលីត​ ភក្កី​ ផល​ សោភ័ណ្ឌ​ ឡៅ​ ចិត្រា​ ឡុង​ ប៉េងលឿន​ និង​ ឡុង​ សំណាង។​ ប្រាក់​រង្វាន់​ និង​កេរ្តិ៍ឈ្មោះ​របស់​ សឿប្លេក​ ម្នាក់​នេះ​នៅ​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។​

សឿប្លេក ឈ្នះ សោភ័ណ្ឌ

បន្ទាប់​ពី​ឈ្នះ​ម៉ារ៉ាតុង​ប្រាក់​លាន​កាល​ពី​ថ្ងៃ​សៅរ៍​រួម​មក​ អ្នក​គាំទ្រ​ខ្មែរ​មិន​ទាន់​អស់​ចិត្ត​ជា​មួយ​កីឡាករ​ថៃ​ខាង​លើ​នេះ​ឡើយ​ ឥលូវ​នេះ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ចង់​ឲ្យ​ប៉ះ​ យ៉េន​ ឌីណា​ និង​ មឿន​ សុខហ៊ុច​ ផង​ដែរ។​ យ៉ាងណា​កីឡាករ​ ផល​ សោភ័ណ្ធ​ ធ្លាប់​លើក​ឡើង​ថា​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ខ្សែក្រវាត់​នៅ​ថោន​រួច​ក៏​ចង់​ដោះស្រាយ​បញ្ជី​ចាស់​ជាមួយ​ សឿប្លេក ម្ដង​ទៀត​ដែរ។​ មាន​តែ​រង់ចាំ​មើល​តាម​ស្ថានីយ​ផ្សេងៗ​នឹង​ចាប់​គូ​ឲ្យ​ សឿនប្លេក​ ជួប​កីឡាករ​កម្ពុជា​រូប​ណា​បន្ទាប់​ទៀត៕​

ឌីណា (រូបភាព World Fight)
សុខហ៊ុច (រូបភាពថោន)

វិដេអូ សឿប្លេក vs ផល សោភ័ណ្ឌ

វីដេអូ សឿប្លេក vs ឡៅ ចិត្រា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់