• 2022-07-28 11:58:23
  • បាល់ទាត់

Atletico យក​បាន​ខ្សែការពារ​វ័យ​២៤ឆ្នាំ​ ​រូប​នេះ​ពី​ Serie A

  • 2022-07-28 11:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Atletico Madrid បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នាំ​យក​បាន​ ខ្សែការពារ​ Nahuel Molina ពី​ក្លឹប​អ៊ីតាលី​ Udinese នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​វ័យ​២៤ឆ្នាំ​នេះ​ បាន​ចុះ​កុងត្រា​ជា​មួយ​ Atletico ក្នុង​រយៈពេល​វែង​រហូត​ដល់​ទៅ​៥ឆ្នាំ​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧​ខាង​មុខ​។

Molina បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​ក្រុម​ឈុត​ធំ​អស់​រយៈពេល​៦ឆ្នាំ​ហើយ​ ចាប់​ពី​ឆ្នាំ​២០១៦មក​ ដោយ​ចាប់​ផ្ដើម​នៅ​លីគ​អាហ្សង់ទីន​ដោយ​លេង​ឲ្យ​​ ក្លឹប​ Boca Juniors រួម​មក​ ទៅ​លេង​នៅ​ក្លឹប​ Defensa y Justicia បន្ទាប់​មក​ក៏​ទៅ​លេង​នៅ​ក្លឹប​ Rosario Central លុះ​នៅ​ឆ្នាំ​២០២០ គេ​ផ្លាស់​មក​ Serie A ដោយ​លេង​ឲ្យ​ Udinese ដោយ​ចូល​រួម​លេង​បាន​ ៦៨ប្រកួត​ និង​ស៊ុត​ចូល​១០គ្រាប់​៕

ប្រភព៖ en.atleticodemadrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់