• 2022-07-26 06:33:37
  • ប្រដាល់

សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ ប្រកួត​លើក​ទី២​របស់​ខ្លួន​ស្អែក​នេះ​ហើយ​នៅ​មរតកតេជោ​

  • 2022-07-26 06:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ ដែល​ប្រជុំ​ដោយ​កីឡាករ​ល្អៗ​របស់​កម្ពុជា​ និង​បរទេស​ចម្រុះ​ជាតិសាសន៍​នឹង​ចាប់​ផ្ដើម​ប្រកួត​សប្ដាហ៍​ទី២​ របស់​ខ្លួន​ល្ងាច​ស្អែក​នេះ​ហើយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

សមាសភាពប្រកួតស្អែក

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ទួន​ ស្រីភីន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight)​ នេះ​ និង​បាន​ប្ដេជ្ញា​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ថ្ងៃ​ស្អែក​នេះ។​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​កំពត​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដៃគូ​ដែល​ត្រូវ​ប៉ះ​គ្នា​ស្អែក​នេះ​គឺ​មាន​សមត្ថភាព​ល្អ​ បច្ចេកទេស​ កម្លាំង​ស៊ុហ្វ​ បាន​ទាំង​ព្រម។​ ពិសេស​គឺ​បទ​ពិសោធ​ជា​ច្រើន​ប្រកួត​នៅ​ប្រទេស​ថៃ​នា​ពេល​កន្លងទៅ​នេះ។​

ស្រីភីន (ឆ្វេង)

យ៉ាងណា​ ស្រីភីន​ ក៏​ប្ដេជ្ញា​ចិត្ត​នឹង​ប្រឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ ជា​ពិសេស​ការ​ពង្រឹង​លើ​កម្លាំង​ស៊ុហ្វ។​ ជា​មួយ​គ្នា​នេះ​ដែរ​រូប​គេ​ក៏​បាន​ការ​បង្ហាត់​ និង​ទទួល​បាន​បច្ចេកទេស​ពិសេស​ច្រើនដើម្បី​ទប់ទល់​ជា​មួយ​កីឡា​ការិនី​ប្រេស៊ីល​ Brabara។​

កីឡាករ ឃឹម​ បូរ៉ា

កម្មវិធី​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight)​ គឺ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥ល្ងាច​តទៅ​ក្នុង​សាល​ដំរី​នៃ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ ការ​ប្រកួត​នេះ​គឺ​មាន​ទាំង​អស់​សរុប​មាន​៥គូ​ ចំណែក​ ទួន​ ស្រីភីន​ វ៉ៃ​គូ​ទី១។​ កម្មវិធី​នេះ​ដែរ​ជា​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ និង​បាន​ការ​ឧបត្ថម្ភ​ពី​ PTT​ គោជល់ រួមនិងក្រុមហ៊ុនមួយចំនួនទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់