• 2022-06-27 02:45:18
  • ប្រដាល់

សែនឆ័យ​វ័យ​៤១​ឆ្នាំ​បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ​៦៥​ប្រកួត​ចុងក្រោយ

  • 2022-06-27 02:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​របស់​ថៃ​សែនឆ័យ​​បាន​យក​ឈ្នះ​​​កីឡាករ​​អាហ្សង់ទីន Alan Yauny លើ​សង្វៀន​Thai Fight កាល​ពី​យប់​មិញ​បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ​៦៥​ប្រកួត​ចុងក្រោយ។

ត្បិត​តែ​មាន​វ័យ​ជ្រេ​បន្តិច​ ប៉ុន្តែ​​កីឡាករ​ប្រកួត​​ដែល​ពោរពេញ​ដោយ​បច្ចេកទេស​​ពេញ​ខ្លួន​សែនឆ័យ​បាន​កំដរ Alan វ័យ​២៥​ឆ្នាំ​បាន​៣​ទឹក​ពេញ។ ក្រោយ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​​​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​​ម៉ឺន​នាក់ ចៅក្រម​បាន​សម្រេច​ឲ្យ​សែនឆ័យ​ឈ្នះ​ពិន្ទុ​លើ Alan។

តាំង​ពី​ឈាន​​ជើង​ចូល​ប្រកួត​លើ​សង្វៀន​ Thai Fight ចាប់​តាំង​ពី​ខែ កញ្ញា ឆ្នាំ ២០១៤ សែនឆ័យ​មិន​ដែល​ស្គាល់​រស់​ជាតិ​ចាញ់​ម្ដង​ណា​ឡើយ ក្នុង​នោះ​គេ​ក៏​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ផល សោភ័ណ្ឌ​ម្ដង​​កាល​ពី​ឆ្នាំ​២០១៥។ ជ័យជម្នះ​យប់​មិញ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​៦៥​ជាប់​គ្នា​សម្រាប់​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​Maha Sarakham៕ ​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់