• 2022-06-26 01:09:28
  • ប្រដាល់

ចិត្ត​​បុណ្យ​ណាស់​​! ឧកញ៉ា ​ឡេង ​ប្រុស​ ឧបត្ថម្ភ​ថវិកា ​១០​លាន​រៀល​ដល់​កីឡាករ​ ឡុង ជិន ​សង់​ផ្ទះ​ឡើង​វិញ​

  • 2022-06-26 01:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ ផ្ទះ​របស់​កីឡាករ ឡុង ជិន បាន​ដួល​រលំ​ខ្ទេច​អស់​​ដោយ​គ្រោះ​​ធម្មជាតិ​​ បន្ទាប់​ពី​មាន​ខ្យល់​កន្ទ្រាក់​​ស្ថិត​នៅ ភូមិ​អន្លង់​ខ្លែង​ ​ឃុំ​​សំបួរមាស​ ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​។ ​​បន្ទាប់​ពី​ឃើញ​ផ្ទះ​របស់​​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​រង​គ្រោះ​​ដូច​នេះ​​ មិន​បង្អង់​យូរ​លោក ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ភ្លាម​ៗ ដើម្បី​ជួយ​ដល់​​កីឡាករ​​ខាង​លើ​ចំនួន ១០ លាន​រៀល ​ដើម្បី​​ជួយ​ដល់​​ការ​សង់​ផ្ទះ​ឡើង​​វិញ​។ ​​​​

រូប​ថត​៖​ ផ្ដល់​ឲ្យ​

​ជា​មួយ​គ្នា​នោះ​កីឡាករ​ ឡុង ជិន ក៏​បាន​សម្ដែង​ការ​អរគុណ​​យ៉ាង​ខ្លាំង​ទៅ​កាន់​​លោក​ ឧកញ៉ា ឡេង ប្រុស ​និង​លោក​ជំទាវ​ វ៉ន សុមេតា តាម​រយៈ​វីដេអូ​​ប្រមាណ​ជាង ៣០វិនាទី​​​ខាង​ក្រោម​៖

អ្នក​លេង ​គុន ខ្មែរ ឡុង ជិន ​គឺ​ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​ឈរ​លើ​​សង្វៀន​ជាង ១០ឆ្នាំ ហើយ​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព ពី​អ្នក​និយម​គុន​ខ្មែរ ខណៈ​ដែល​លោក​ក៏​ធ្លាប់​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់