/62b283be27a49_1655866260_medium.jpg)
- 2022-06-22 02:54:14
- ប្រដាល់
សាន់ សំអុន ៖ទម្លាប់ខ្ញុំមិនដែលបោះបង់ការប្រកួតទេ ស៊ូដល់ងើបលែងរួចតែម្ដង
- 2022-06-22 02:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន់ សំអុន ៖ទម្លាប់ខ្ញុំមិនដែលបោះបង់ការប្រកួតទេ ស៊ូដល់ងើបលែងរួចតែម្ដង
ចន្លោះមិនឃើញ
អ្នកប្រដាល់ចិត្តស៊ូ សាន់ សំអុល បាននិយាយពីការតាំងចិត្តក្នុងការប្រកួតប្រដាល់របស់ខ្លួនថា «ទម្លាប់ខ្ញុំវ៉ៃទល់តែងើបលែងរួច ឬអាជ្ញាកណ្ដាលបញ្ឈប់បើឲ្យខ្ញុំបោះបង់ការប្រកួត លុះត្រាតែងើបលែងរួចហ្មង! តាំងពីខ្ញុំចេះប្រកួតមកមិនដែលបោះបង់ទេបង លុះត្រាវ៉ៃខ្ញុំសន្លប់លែងដឹងអីហ្មងអាហ្នឹងទើបគេអាចបញ្ឈប់ខ្ញុំបាន» ។
ការលើកឡើងខាងលើបន្ទាប់ពីកីឡាកររូបនេះប្រកួតចាញ់កីឡាករ ជ័យ គឹមហុង ដោយពិន្ទុក្នុងកម្មវិធី TVK Fighter កាលពីពេលកន្លងទៅថ្មីៗនេះ ដែលការប្រកួតនោះត្រូវបានគេមើលឃើញថា កីឡាករទាំងពីរវ៉ៃគ្នាសម្រុកទៅមកល្អមើលមែនទែន។ ជាងនេះទៅទៀត គឹមហុង បានវាយយ៉ាងសន្ធប់ទៅលើ សំអុល រហូតរាប់២ដងតាំងពីទឹកទី១ ប៉ុន្តែកីឡាករចិត្តស៊ូរូបនេះបានព្យាយាមវាយរហូតដល់ចប់ និងជក់ចិត្តខ្លាំងមែនទែន រហូតទទួលបានការឧបត្ថម្ភរហូត៣០០ដុល្លារអាមេរិក (២០០អ្នកឈ្នះ និង១០០សម្រាប់អ្នកចាញ់)។
យ៉ាងណា សំអុល នៅតែចង់ប្រកួតទល់ ជ័យ គឺមហុង ម្ដងទៀតបើទោះការប្រកួតត្រូវបានគេឃើញថា សំអុល ហាក់ចាញ់ក្បាច់របស់ គឹមហុង ក្ដី៕ សាន់ សំអុល បានប្រលូកក្នុងសង្វៀនក្បែរ៦០ដងមកហើយ បើនិយាយការបរាជ័យវិញល្បាក់ខ្ទង់៧ទៅ៨ដងប៉ុណ្ណោះ៕