• 2022-06-21 07:02:46
  • ប្រដាល់

ប្រកួត​ផ្អើល​ប្រទេស​ថៃ​យប់​មិញ​ សង្វៀន Rajadamnern លក់​សំបុត្រ​បាន​៣​ម៉ឺន​ដុល្លារ

  • 2022-06-21 07:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​​​ល្បី​​ប្រចាំ​ប្រទេស​ថៃ Rajadamnern បាន​រៀបចំ​ការ​ប្រកួត​ដ៏​ធំ​កាល​ពី​យប់​មិញ​ និង​ទទួល​បាន​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​​​បាន​ដល់​ទៅ​ម៉ឺន​ដុល្លារ។

កម្មវិធី​ដែល​មាន​ការ​ប្រកួត​​ពិសេស​ៗ​ដល់​ទៅ​១០​គូសុទ្ធតែ​កីឡាករ​លំដាប់​ៗ​ប្រចាំ​ប្រទេស​ថៃ​ មាន​ការ​ចូលរួម​ទស្សនា​ពី​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​​​ជា​ច្រើន​ពាន់​នាក់​នៅ​សង្វៀន​​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​បាងកក។ ជាមួយ​គ្នា​នេះ កីឡាករ​កម្ពុជា​២​រូប​​រួម​មាន សែន រ៉ាដេត និង​សុខ ធី​ក៏​បាន​បង្ហាញ​​មាន​វត្តមាន​ប្រកួត​ក្នុង​កម្មវិធី​ដ៏​កក្រើក​​នេះ​ដែរ។

អ្នក​ប្រដាល់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​សុខ ធី​បាន​ប្រកួត​បើក​ឆាក​ឈ្នះ​​ពិន្ទុ​កីឡាករ​ថៃ​ផេតហ្វូកាស ខណៈ​​រ៉ាដេត​មក​ពី​ក្លឹបនាយកដ្ឋានអង្គរក្ស​ប្រកួត​ចាញ់​​ពន្ទុ​កីឡាករ​ថៃ​កោះតៅ។ ចំពោះ​ចំណូល​ពី​ការ​លក់​សំបុត្រ សង្វៀន Rajadamnern លក់​បាន​ដល់​ទៅ​១ ០៧២ ២០០​បាត (៣​ម៉ឺន​ដុល្លារ)៕ ​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់