• 2022-06-20 11:08:02
  • ប្រដាល់

ឈ្នះ​ហើយ​!​ កីឡាករ​កម្ពុជា​ សុខ​ ធី​ យក​ឈ្នះ​ ផេកហ្វូកាស មិញ​មុន​នេះ​នៅ​ថៃ

  • 2022-06-20 11:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​កម្ពុជា​ សុខ​ ធី​ ធ្វើ​បាន​ល្អ​ណាស់​យក​ឈ្នះ​កីឡាករ​កំពុង​ឡើង​កូដ​របស់​ថៃ​ ផេតហ្វូកាស​ មុន​នេះ​ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ធំ​ U Muay​ ដែល​មាន​សុទ្ធតែ​អ្នក​ល្បីៗ។​

កីឡាករ សុខ ធី

កីឡាករ​កម្ពុជា​ខាង​លើ​នេះ​ គឺ​ប្រើ​បច្ចេកទេស​បាន​ល្អ​ ពោល​វ៉ៃ​មួយៗ​ច្បាស់​ និង​ធ្ងន់។​ បើ​ទោះ​ជា​ប៉ះ​កីឡាករ​កំពុង​ឡើង​កូដ​របស់​ថៃ​ ផេកហ្វូកាស​ ដែល​ឈ្នះ​ស្ទើរ​គ្រប់​សង្វៀន​ក្ដី​ ប៉ុន្តែ​ សុខ​ ធី​ នៅ​តែ​ខំប្រឹង​ប្រកួត​យក​ឈ្នះ​បាន។​

កម្មវិធី​ U Muay ​នៅ​មាន​កីឡាករ​ខ្មែរ​មួយ​រូប​ទៀត​គឺ​ សែន​ រ៉ាដេត​ ដែល​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ កោះតៅ​ ដែល​ជា​ជើង​ខ្លាំង​​ម្នាក់​ផង​ដែរ៕​

សុខ​ ធី​ និង​ ផេកហ្វូកាស (រូបភាព U Muay)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់