• 2022-06-17 07:09:23
  • ប្រដាល់

ធឿន ធារ៉ា ​​ថា ក្រុង​ចក្រ ​ចាស់​បន្តិច​មែន​តែ​ក្បាច់​វ៉ៃ​នៅ​តែ​អែម

  • 2022-06-17 07:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​ផ្លែ​កែង​ ធឿន ធារ៉ា និង ​ក្រុង​ចក្រ បាន​ប្រកួត​គ្នា​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​កាល​ពី​ម្សិលមិញ​នៅ​សង្វៀន ទទក ក្នុង​ការ​ប្រកួត​វ៉ៃ​អំបោះ​ឆៅ​ ត្បិត​អី​​ ក្រុង​ចក្រ​​​ មាន​វ័យ​ហាក់​ជ្រេ​បន្តិច​ហើយ​ក្ដី តែ​អ្នក​លេង​កែង​របស់​កម្ពុជា មិន​អាច​ធ្វើអ្វី​បាន​ឡើយ និង​ក្រោយ​ចប់​ការ​ប្រកួត​ ធារ៉ា​ សរសើរ​​ទៅ​កាន់​អ្នក​លេង​ឆ្លង​ដែន​ថៃ​ថា ចាស់​មែន​ តែ​ក្បាច់​វាយ​នៅ​តែ​អែម​ដដែល​។

ធារ៉ា និង​ ក្រុង​ចក្រ​ (រូប ទទក)

​​ក្នុង​ជំនួប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​​ទស្សនា​ទាំង​ផ្ទាល់​​ និង​តាម​គេហដ្ឋាន​យល់​ថា​ជក់ចិត្ត​​ត្បិត​អ្នក​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​៣​ទឹក​ពេញ និង​បុក​ទៅ​​មក​​។ តែ​យ៉ាង​ណា​ ធារ៉ា យ​ល់​ថា ក្រុង​ចក្រ ហាក់​ដឹង​ពី​ក្បាច់​របស់​ខ្លួន ដែល​ចូល​ចិត្ត​វ៉ៃ​កែង ពោល​ដៃ​គូ​ថៃ​បាន​បិទ​ខ្លួន​បាន​ល្អ​វ៉ៃ​កែង​មិន​ចូល​។

​ជើង​ខ្លាំង​ទម្ងន់​៧២​គីឡូក្រាម​បាន​បន្ថែម​ថា ក្រុង​ចក្រ ចាស់​បន្តិច​តែ​ក្បាច់​វាយ​​មាន​របៀប​រៀបរយ​ល្អ​​​ ពិសេស​មួយ​​តែ​ច្បាស់​ ហើយ​វ៉ៃ​ឆ្លាត​។ តែ​បើ​មែន​ទែន​ទៅ​បើ​ប៉ះ​គ្នា​លើក​ក្រោយ​ ធារ៉ា ជឿ​ថា ​នឹង​អាច​បំបែក​ក្បាច់​របស់​ក្រុង​ចក្រ​បាន​មិន​ខាន​ ព្រោះ​ថា​​ការ​ប៉ះ​គ្នា​លើក​ទី​១​នេះ​​ខ្លួន​បាន​យល់​ពី​ដៃ​គូ​បាន​ខ្លះ​ៗ​ហើយ​។

​បើ​និយាយ​បី​ការ​ប្រកួត​អំបោះ​ឆៅ​នេះ​វិញ ធារ៉ា ហាក់​មាន​ក្ដី​បារម្ភ​ភ័យ​ខ្លះ​ៗ​ដែរ​​ ពេល​ឡើង​ដល់​សង្វៀន​ភ្លាម​ៗ ព្រោះ​អី​វា​ជា​លើក​ទី​១​សម្រាប់​គេ​ក្នុង​ការ​ប្រកួត​បែប​នេះ​។ បើ​និយាយ​ពី​វ័យ​របស់ ក្រុង​ចក្រ​ វិញ​​​ត្រូវ​បាន​​ភ្នាក់​ងារ​នាំ​កីឡាករ​ថៃ​មក​វាយ​នៅ​កម្ពុជា​ទម្លាយ​ថា​ ក្រុង​ចក្រ ល្បាក់​៣៧​​ឆ្នាំ​អី​ហើយ​៕ ​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់