• 2022-06-03 02:13:56
  • ប្រដាល់

មួយ​ដៃ​កណ្ដាល​មុខ​ ខន ខាវ ដែល​វ៉ៃ​ដោយ​ ​រិទ្ធី ម្សិលមិញ​គឺ​បាក់​ខ្ទង់​ច្រមុះ​​

  • 2022-06-03 02:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​កីឡាករ​កម្ពុជា ធន់ រិទ្ធី ​បាន​ផ្ដួល​ ខន ខាវ កីឡាករ​​ថៃ​​​ ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​​ត្រឹម​ទឹក​​ទី​១ នៅ​សង្វៀន​​ទូរទស្សន៍ TVK Fighter សង្វៀន​ ទទក ​​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កម្ពុជា​ថៃ​វ៉ៃ​រុំ​អំបោះ​ឆៅ​។ ​​ក្រោយ​​ចប់​ការ​ប្រកួត​គ្រូ​ពេទ្យ​បាន​ប្រាប់​មក​កាន់ Sabay ថា​ កីឡាករ​ថៃ​​បាន​បាក់​ខ្ទង់​ច្រមុះ​ក្រោយ​ត្រូវ​មួយ​ដៃ​ពេញ​របស់ រិទ្ធី ។

​​​យ៉ាង​ណា​កីឡាករ​កម្ពុជា​ខាង​លើ​ក៏​បាន​ផ្ញើ​សារ​សុំ​ទោស​ទៅ​កាន់​កីឡាករ​ថៃ​ផង​ដែរ ព្រោះ​ថា​ជា​អ្នក​ប្រដាល់​តែង​តែ​ជួប​រឿង​ដូច្នេះ​។ រិធ្ធី បាន​ប្រាប់​ទៀត​ថា គេ​គិត​ថា ខន​ ខាវ នៅ​តែ​ល្អ​​ ពិសេស​មុន​ពេល​ប្រកួត​កីឡាករ​កម្ពុជា​​គិត​ថា ខន ខាវ ធ្លាប់​ប៉ះ​អស់​ហើយ​ កែវ រំចង់​ និង​ ព្រុំ សំណាង ជា​ដើម ដែល​នាំ​ជា​ហេតុ​គេ​គិត​ថា កីឡាករ​ថៃ​រូប​នេះ​ល្អ​ជាង​ខ្លួន​ថែម​ទៀត​ផង​។

​​​​ កីឡាករ​កម្ពុជា​ដដែល​បាន​បន្ថែម​ថា ​គេ​បាន​ត្រៀម​ខ្លួន​សមរម្យ​ក្នុង​ការ​ជួប​កីឡាករ​ថៃ​រូប​នេះ​ ​ហើយ​គ​ពោល​គឺ​ត្រៀម​ចូល​១​ខែ​ពេញ​តែ​ម្ដង​។ ​«​មួយ​ដៃ​នេះ​គឺ​ពេញ​ល្អ​ណាស់​​បង ហើយ​​ណា​មួយ​វ៉ៃ​អំបោះ​ឆៅ​ចឹង​បើ​ចូល​ដឹង​តែ​ទាញ​ហើយ​»។ នេះ​ជា​សម្ដី​បញ្ជាក់​របស់ រិទ្ធី ។

​រំលឹកថា នេះ​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​លើក​ដំបូង​របស់​​ស្ថានីយ​ ទទក ហើយ​ស្ថានីយ​សន្យា​ថា នឹង​មាន​ការ​រៀបចំ​គូ​ល្អ​ៗ​បែប​នេះ​បន្ថែម​ទៀត ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី