• 2022-05-20 12:04:48
  • បាល់ទាត់

Tuchelថា​ Kante ជា​ Salah, Van Dijk, De Bruyne, Neymar, Mbappe របស់​ Chelsea

  • 2022-05-20 12:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​បម្រើ​ N'golo Kante ជា​កីឡាករ​បង្គោល​ដ៏​សំខាន់​របស់​ក្លឹប​លោក​ គេ​ហ្នឹង​ហើយ​ជា​ Salah, Van Dijk, De Bruyne, Neymar និង​ Mbappe របស់​តោខៀវ​។

លោក​ Tuchel បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ Kante កីឡាករ​បង្គោល​ដ៏​សំខាន់​របស់​ក្រុម​យើង​។ ធម្មតា​ទេ​កីឡាករ​បង្គោល​ដ៏​សំខាន់​របស់​ក្រុម​ត្រូវ​តែ​នៅ​ទីលាន​ឲ្យ​បាន​ច្រើន​ប្រកួត​ តែ​គេ​ក្នុង​រដូវកាល​នេះ​លេង​បាន​តែ​ ៤០% នៃ​ប្រកួត​ទាំង​អស់​របស់​យើង​ទេ​ អញ្ចឹង​ហើយ​ចេះ​សំណាង​ទៀត​ដែល​យើង​អាច​ឈរ​នៅ​លំដាប់​ទី​៣ នៃ​តារាង​ប្រកួត​ PL បាន​ទៀត​ "។

លោក​បន្ត​ថា​៖" គេ​ហ្នឹង​ហើយ​ជា​ Mo Salah, Van Dijk, De Bruyne, Neymar និង​ Mbappe របស់​ក្រុម​តោ​ខៀវ​យើង​ "។

ក្នុង​រដូវកាល​នេះ​ Knate មិន​បាន​ចូល​រួម​ប្រកួត​ជា​មួយ​ Chelsea មួយ​ចំនួន​ដោយ​សារ​តែ​របួស​កាយ​សម្បទា​ ក៏​ដូច​ឆ្លង​ជំងឺ​កូវីដ-១៩៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់