/62870ae86713d_1653017280_medium.jpg)
- 2022-05-20 03:30:03
- ប្រដាល់
មិនធម្មតា អៀងឡេង យកឈ្នះកូនខ្លាបានសម្រេច ដើម្បីបំពេញក្ដីស្រមៃ
- 2022-05-20 03:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា អៀងឡេង យកឈ្នះកូនខ្លាបានសម្រេច ដើម្បីបំពេញក្ដីស្រមៃ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter ធន់ អៀងឡេង បានយកឈ្នះទៅលើកីឡាករ ខាំ កូនខ្លា ដើម្បីសម្រេចក្ដីស្រមៃឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅសង្វៀន ទទក ។
ការប្រកួតរវាង ធន់ អៀងឡេង និង ខាំ កូនខ្លា បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ពោលគឺ៣ទឹកពេញ។ គូនេះ អៀងឡេង ធ្វើបានល្អជាងថែមទាំងវ៉ៃ កូនខ្លា ឲ្យរាប់ម្ដងថែមទៀតផង ហើយគេអាចធ្វើបានសម្រេចក្ដីស្រមៃរបស់ខ្លួនមានឱកាសបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកខ្សែក្រវាត់ និងទឹកប្រាក់២០លានរៀល។ អៀងឡេង បានប្រាប់មកកាន់ Sabay ថាបើគេឈ្នះខ្សែក្រវាត់ និងទទួលបានប្រាក់រង្វាន់នេះគេនឹងយកទៅទិញស្រែបន្ថែម ដើម្បីចិញ្ចឹមជីវភាព ព្រោះថាស្រែដែលកំពុងប្រកបរបរដាំដុះនាពេលបច្ចុប្បន្នហូបមិនគ្រប់។
យ៉ាងណាការឡើងទៅប៉ះ កូស៊ីន នៅវគ្គផ្ដាច់ព្រ័ត្រ អៀងឡេង មិនហ៊ានរំពឹងថាឈ្នះប៉ុន្មានទេ ទាំងដែលគេដឹងថា កូស៊ីន ជាអ្នកលេងគុនខ្មែរដែលមានសមត្ថភាពខ្លាំង ថែមទាំងធ្លាប់ឈ្នះពិន្ទុទៅលើ អៀងឡេង ម្ដងហើយកាលពីពេលថ្មីៗនេះ។ ប៉ុន្តែកូនសិស្សលោក ធន់ សុភា រូបនេះបានតាំងចិត្តថា នឹងប្រឹងប្រែងបើទោះដឹងថា កូស៊ីន គេខ្លាំងយ៉ាងណាក៏ដោយ។
រំលឹកថា ការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter វគ្គផ្ដាច់ព្រ័ត្រគឺជាការជួបគ្នារវាង ឃួន ឡាំកូស៊ីន និង ធន់ អៀងឡេង ក្រោយអ្នកលេងកណ្ដាប់ដៃមកពីខេត្តបន្ទាយមានជ័យឈ្នះពិន្ទុ យ៉ន ពិសី ក្រោយការប្រកួតប្រជែង៣ទឹកពេញ៕