• 2022-05-17 08:37:57
  • ប្រដាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​សម្រស់​​អនុប្រធាន​ក្រុម​កីឡា​​ Kickboxing របស់​ថៃ​ស្អាត​មិន​​ធម្មតា

  • 2022-05-17 08:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​ក្រុម​កីឡា Kickboxing របស់​ថៃ Tira Buyanne Kittikorn បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ដោយ​សារ​តែ​សម្រស់​ស្អាត​មិន​ចាញ់​តារា។

ត្បិត​តែ​មាន​វ័យ​ក្មេង​កើត​ក្នុង​ឆ្នាំ​១៩៩៥ Kittikorn គឺ​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​វិស័យ​កីឡាករ​របស់​ប្រទេស​ថៃ។ មុន​ទទួល​យក​តំណែង​ជា​​អនុប្រធាន​​នៃ​ក្រុម​កីឡា Kickboxing និង​ហិរញ្ញិក​ នាង​ធ្លាប់​បាន​កាន់​តំណែង​មួយ​ក្នុង​សមាគម​កីឡាករ​វាយ​កូនបាល់​របស់​ថៃ។

កន្លង​ទៅ Kittikorn ធ្លាប់​​ចាប់​អាជីព​ជា​កីឡា​ការិនី​វាយ​កូនបាល់ ប៉ុន្តែ​មិន​ជោគជ័យ។ បន្ទាប់​ពី​នោះ នាង​បាន​ចូល​សិក្សា​ក្នុង​សកលវិទ្យាល័យ​ ហើយ​មិន​យូរ​ប៉ុន្មាន​​ក៏​បាន​ចាប់​អាជីព​ជា​អ្នក​ចាត់​ការ។ នាង​មាន​កៅអី​ក្នុង​សមាគម​វាយ​កូនបាល់​របស់​ថៃ ដោយ​សារ​តែ​ទេពកោសល្យ​និង​​​សម្រស់​ដ៏​ទាក់ទាញ។

ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​នេះ កីឡា​ Kickboxing របស់​ថៃ​​ឈ្នះ​បាន​មេដាយ​មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​៦។ នេះ​ជា​មោទកភាព​មួយ​សម្រាប់ Kittikorn ដែល​បាន​ជួយ​ជ្រោមជ្រែង​​ក្រុម​កីឡា​របស់​ខ្លួន​​ទទួល​បាន​លទ្ធផល​ល្អ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់