• 2022-05-11 07:13:02
  • ប្រដាល់

នេះ​ហើយ​​ដៃ​គូ ឈឿន ល្វៃ ដែល​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE​ ល្អ​កណ្ដាប់​ដៃ​​

  • 2022-05-11 07:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា​ឈឿន ល្វៃ​នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទល់​នឹង​កីឡាករ​ហ្វីលីពីន Honorio Banario ប្រភេទ​កីឡា Kickboxing ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១។

​ឈឿន ល្វៃ​ និង Honorio នឹង​ប្រកួត​ក្នុង​ប្រភេទ​​ទម្ងន់​៧១​គ.ក ហើយ​អ្នក​ឈ្នះ​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើម​មេដាយ​មាស។ ជើង​ខ្លាំង​របស់​កម្ពុជា ឈឿន ល្វៃ​ បាន​ឡើង​មក​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​សិង្ហបុរី Muhammed Nazri។ ចំណែក​ឯ Honorio ឈ្នះ​ដាច់​លើ​កីឡាករ​ឥណ្ឌូណេស៊ី Yermias Yohanes Tanoi។

តាម​ប្រវត្តិ​ Honorio គឺ​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​​របស់​ស្ថាប័ន​ ONE Championship ក្នុង​ប្រភេទ​ទម្ងន់​ Featherweight កាល​ពី​ឆ្នាំ​២០១៣។ កាល​​នោះ​គេ​បាន​យក​ឈ្នះ​មិត្តរួម​​ជាតិ​ហ្វីលីពីន Eric Kelly ប៉ុន្តែ​កាន់កាប់​បាន​តែ​៣​ខែ ខ្សែក្រវាត់​របស់​គេ​ក៏​របូត​​បាន​ទៅ​កីឡាករ​ជប៉ុន Koji Oishi។

រូបភាព Cambodia 2023

ប្រសិន​បើ​ឈឿន ល្វៃ អាច​យក​ឈ្នះ Honorio គេ​នឹង​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​៤​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ក្នុង​ប្រភេទ​កីឡា Kickboxing ជាមួយ​កីឡាករ​កាន់​ ម៉េងហុង លន​ បញ្ញា និង​តូច រ៉ាចាន់៕ ​​

ការ​ប្រកួតរវាង Honorio Banario និង Yermias Yohanes Tanoi

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់