• 2022-05-09 02:35:22
  • ប្រដាល់

មាន​ចំណុច​ពិសេស​អ្វី​បាន​ធ្វើ​ឲ្យ​ កាន់​ ម៉េងហុង​ ឈ្នះ​ដៃគូ​ដាច់​ និង​ផ្ទុះ​ការ​សរសើរ​ខ្លាំង​

  • 2022-05-09 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បើក​ឆាក​ប្រភេទ​កីឡា​ Kick Boxing​ ម្សិលមិញ​នេះ​កីឡាករ​ កាន់​ ម៉េងហុង​ មាន​ទម្រង់​វ៉ៃ​ល្អ​ រហ័សរហួន​ និង​ភាព​ឆ្លាត​វ៉ៃ​ធ្វើ​ឲ្យ​រូប​គេ​អាច​យក​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​ ឡាវ​ ឡើង​ទៅ​ជុំ​ទី២​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១។​

លទ្ធផលរបស់ ម៉េងហុង

ជ័យជម្នះ​ម្សិលមិញ​របស់​ ម៉េងហុង​ គឺ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ គ្រូៗ​ពេញ​ចិត្ត​ខ្លាំង​តែ​ម្ដង​ ពោល​តាម​រយៈ​ទម្រង់​វ៉ៃ​រហ័សរហួន​ ចេញ​លឿន​ ចូល​លឿន​ ភាព​ឆ្លាតវៃ​ធ្វើ​ឲ្យ​រូប​គេ​អាច​យក​ពិន្ទុ​បាន​ច្រើន​លើ​កីឡាករ​ ឡាវ។​

លោក​ សេន​ ប៊ុនថេន​ ក៏​បាន​សរសើរ​ពី​ ម៉េងហុង​ ដូច​គ្នា​គឺ​វ៉ៃ​ឆ្លាត​ និង​វ៉ៃ​រហ័សរហួន​លំនាំ​តាម​អតីត​ជើង​ខ្លាំង​ បឺត​ ខាំ​ មើល​ទៅ​ហាក់​គ្រប់គ្រង​លើ​ការ​ប្រកួត​នេះ​បាន​ល្អ​ ឈ្នះ​ដោយ​មិន​សូវ​មាន​ឧបសគ្គ។​

ម៉េងហុង​ ឈ្នះកន្លងទៅ

រំលឹក​ដែរ​ថា​ បើក​ឆាក​ប្រភេទ​កីឡា​ Kick Boxing​ ម្សិលមិញ​នេះ​កម្ពុជា​មាន​ ៤នាក់​ ក្នុង​នោះ​ឈ្នះ​៣​ និង​ចាញ់​១។​ បឺត​ សង្ឃឹម​ ឈ្នះ​ ហ្វីលីពីន​ សន​ រ៉ាគីម​ ឈ្នះ​ ម៉ាឡេស៊ី​ កាន់​ ម៉េងហុង​ ឈ្នះ​ ឡាវ​ នៅ​ ស្រីពៅ​ ចាញ់​ពិន្ទុ​ វៀតណាម។​ ថ្ងៃ​នេះ​ Kick Boxing​ ក៏​មាន​ការ​ប្រកួត​៤នាក់​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់