• 2022-05-06 07:46:47
  • ប្រដាល់

ឃួន ឡាំ​កូស៊ីន ​ថា អៀង​ឡេង​ ម្សិលមិញ​ល្អ​សឹង​មិន​គួរ​ឲ្យ​ជឿ​

  • 2022-05-06 07:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​​គុន​ខ្មែរ​មក​ពី​ជាយដែន ឃួន ឡាំ​កូស៊ីន បាន​និយាយ​ថា ​​ដំបូង​ឃើញ​ អៀង​ឡេង ប៉ះ យ៉ន ពិសី និង កូខ្លា អី​គិត​ថា​ធម្មតាៗ តែ​ដល់​ពេល​ប៉ះ​ខ្លួន​ឯង​​ម្សិលមិញ​នេះ​ទើប​ដឹង​ថា ​កូន​សិស្ស​លោក ធន សុភា រូប​នេះ​មិន​​ធម្មតា​ឡើយ​។

កាល​ ឃួន​ ឡាំ​កូស៊ីន ​ឈ្នះ​ កូន​ខ្លា

​ក្រោយ​ការ​ប្រកួត​ពេញ​៣​ទឹក វ៉ៃ​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជក់​ចិត្ត ជ័យជម្នះ​បាន​ធ្លាក់​ទៅលើ កូស៊ីន ដោយ​ពិន្ទុ បន្ទាប់​ពី​​ត្រូវ​បាន​គេ​មើល​​​ឃើញ​ថា កូស៊ីន អាច​ឈ្នះ​​មក​​ពី​ជំហរ​វ៉ៃ​ដ៏​រឹងមាំ និង​ភាព​ឆ្លាតវៃ​​លើ​ទីលាន​។ ​យ៉ាង​ណា​ក្រោយ​ប្រកួត​ឈ្នះ​ពិន្ទុ​ជា​លើ​ក​ទី​២ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២ នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ TVK Fighter ​យុវជន​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ប្រើ​ប្រៀបធៀប​ទៅ គាត់​ (អៀងឡេង​) គាត់​ឡើង​បង។ កាល​ឃើញ​គាត់​ប៉ះ យ៉ន ពិសី , ខាំ​ កូន​ខ្លា ​​មាន​អារម្មណ៍​ថា ​តែ​ដល់​ពេល​យើង​ប៉ះ​ខ្លួន​យើង​​ផ្ទាល់​មាន​ន័យ​ថា គាត់​ល្អ​​ហើយ​ គាត់​ឡើង​ខ្លាំង​បង​ សឹង​មិន​គួរ​ឲ្យ​ជឿ​​។ ​សម្រាប់​ជ័យ​ជម្នះ​នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​ឈ្នះ​គាត់​ដោយ​សារ​បាន​ទាត់​គេ​ដួល និង​ទាត់​ចូល​ឆ្វេង​ពេញ​ៗ​បង​»។

​យ៉ាង​ណា​ កូស៊ីន ​ក៏​បាន​សរសើរ​ទៅ​កាន់​ អៀង​ឡេង ថា​លឿន និង​ឆ្លាត​ ​ពិសេស​នោះ​ហាក់​ដឹង​ក្បាច់​របស់​ខ្លួន​​ថា​ មាន​បំណង​​ចង់​ប្រើ​ក្បាច់​អី​​ទៅ​លើ​​ខ្លួន ជា​មួយ​គ្នា​នោះ​ កូន​សិស្ស​លោក ធន់ សុភា បាន​ប្រើ​ក្បាច់​កាត់​​ផ្ដាច់​ចង្វាក់​របស់​ កូស៊ីន ដែល​ប៉ង​ប្រើ​ទៅ​លើ​​ខ្លួន​បាន​យ៉ាង​ល្អ​។ រំលឹក​ថា ​កូស៊ីន បាន​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​២​នេះ​ ហើយ​គេ​នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ រង់ចាំ​អ៊ុត​មើល​រវាង កូន​ខ្លា និង​អៀងឡេង​ ប៉ះ​គ្នា​នា​ប្រកួត​ចុង​ក្រោយ​​​ ៕ ​​​​​​

ឃួន ឡាំ​កូស៊ីន​​ កាល​ប្រកួត​ទល់​ ជ័យ គឹម​ហុង

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់