• 2022-04-26 07:41:09
  • ប្រដាល់

ជើង​ខ្លាំង​កម្ពុជា​ អ៊ុង​ វិរៈ​ នឹង​វ៉ៃ​ប្រភេទ​ទម្ងន់​នេះ​នៅ​ស៊ីហ្គេម​វៀតណាម

  • 2022-04-26 07:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មាឌ​ធំ​មក​ពី​ឆត្រយោង​ ៩១១​ អ៊ុង​ វិរៈ​ ក៏​បង្ហាញមុខ​នៅ​ស៊ីហ្គេម​ឯ​ប្រទេស​វៀតណាម​ផង​ដែរ​ដើម្បី​ប្រជែង​មេដាយ​ផ្នែក​ប្រដាល់​សកល​លើ​ប្រភេទ​ទម្ងន​ ៩១​គីឡូក្រាម។​

រូបភាពហ្វេសបុក អ៊ុង វិរ់ៈ

បន្ទាប់​ពី​ការ​ធ្ងន់​ទម្ងន់​មិន​បាន​របស់​អ្នក​ប្រដាល់​ខ្មែរ-អាមេរិក​ Eric Pen រួច​មក​សហព័ន្ធ​គឺ​បាន​កោះហៅ​កីឡាករ​ អ៊ុង​ វិរៈ​ មក​ជំនួស​វិញ​ដើម្បី​លេង​ប្រភេទ​ទម្ងន់​ ៩១​គីឡូក្រាម​នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​២០២២​ខែ​ក្រោយ​នេះ។​

យ៉ាងណា​គិត​មក​ដល់​ពេល​នេះ​ អ៊ុង​ វិរៈ​ បាន​ហ្វឹកហាត់​រយៈពេល​ប្រហែល​ខ្ទង់​៣-៤​ខែ​ផង​ដែរ​មុន​ឈាន​ដល់​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ កីឡាករ​មក​ឆត្រយោង​ ៩១១​ រូប​នេះ​ថា​សមត្ថភាព​មក​វិញ​បណ្ដើរៗ​ហើយ​ទាំង​ស៊ុហ្វ​ កណ្ដាប់ដៃ​ជា​ដើម។​ ទោះ​ជា​លើក​នេះ​ជា​លើក​ទី១​ សម្រាប់​ប្រកួត​សកល​តំណាង​កម្ពុជា​ រូប​គេ​នឹង​ប្រឹងប្រែង​ទាំង​ការ​ហ្វឹកហាត់​ ទាំង​ការប្រកួត។​ អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ​ចំពោះ​បញ្ហា​ខ្វះ​ទម្ងន់​ ឬ​ដំឡើង​ទៅ​ឲ្យ​ដល់​ ៩១​គីឡូក្រាម​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ។​

រូបភាពហ្វេសបុក អ៊ុង វិរ់ៈ

រលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៨រូប។​ រួម​មាន​កីឡា​ការិនី​ សឿន​ សុខលី​ វី ស្រីស្រស់​ កីឡាករ​ នៅ សុខទី​ សៅ​ រង្សី​ ទូច​ ដេវីត​ វី ​សម្ផស្ស​ ហ៊ុន​ គឹមហ៊ាង​ អ៊ុង​ វិរៈ ឬ​ អុង​ ភារ៉ាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់