• 2022-04-26 04:28:37
  • ប្រដាល់

ខាំ​ កូន​ខ្លា ថា​បើ​ប៉ះ កូស៊ីន នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ប្ដេជ្ញា​យក​ឈ្នះ​វិញ​ឲ្យ​បាន​

  • 2022-04-26 04:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​​ក្រោយ ខាំ​ កូន​ខ្លា បាន​ប្រកួត​ចាញ់​ក្រុម​​រៀមច្បង​ ឃួន ឡាំ​កូស៊ីន ដោយ​ពិន្ទុ​កាល​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២​ នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ TVK Fighter ​កាល​ពី​សប្ដាហ៍​មុន​។ ប៉ុន្តែ​បើ​ទោះ​ប្រកួត​នេះ​ចាញ់​មែន​ក៏​ កូន​ខ្លា នៅ​តែ​ជឿ​ថា គេ​នឹ​ង​អាច​ឡើង​​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ​ហើយ​បាន​ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ប៉ះ​ កូស៊ីន​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន​​​​​​គេ​នឹង​យក​ឈ្នះ​វិញ​ឲ្យ​បាន​។

រូប​ផ្ដល់​ឲ្យ​

​​កីឡាករ​មក​ពី​ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ​ខាង​លើ​បាន​និយាយ​ថា «​និយាយ​ទៅ កូស៊ីន​ គាត់​នៅ​តែ​ល្អ​ ការ​​បរាជ័យ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​កន្លង​មក​ ដោយសារ​ការ​ចាប់​គាត់​បង​។ ​ខ្ញុំ​នឹង​ប្រឹង​ហាត់​ចាប់​បុក​ស៊ួស​ឲ្យ​បាន​ច្រើន​ ​បើ​សិន​អាច​ប៉ះ​គាត់​ម្ដង​ទៀត ដើម្បី​​យក​ឈ្នះ​គាត់​ឲ្យ​បាន​​វិញ​»។

​ ​សម្រាប់​ពីរ​ប្រកួត​ដែល​នៅ​សល់ នឹង​ត្រូវ​ប៉ះ ធន់ អៀង​ឡេង និង​ យ៉ន​ ពិសី គេ​ជឿ​ថា អាច​យក​ឈ្នះ​បាន ដើម្បី​បាន​ឡើង​​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្នុង​ការ​ឡើង​ទៅ​នេះ​​​​ដែរ កូន​ខ្លា គិត​ថា នឹង​ប៉ះ​ កូស៊ីន ហើយ​​​បើ​សិន​ប៉ះ​​អ្នក​លេង​មក​ពី​ជាយដែន​រូប​នេះ​មែន​គេ​ប្ដេជ្ញា​យក​ហាត់​ឲ្យ​បាន​ខ្លាំង​បំផុត​មួយ​ ដើម្បី​យក​​ឈ្នះ​វិញ​ឲ្យ​​បាន។

​សម្រាប់​ កូ​ស៊ីន ​​វិញ​យល់​ថា កូន​ខ្លា​ ពេល​នេះ​កំពុង​ពេញ​ល្អ​ គេ​ជឿ​ថា បើ​សិន​ប៉ះ​​ កូន​​ខ្លា វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន​ មិនមែន​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​ឡើយ។ កូស៊ីន​ បញ្ជាក់​ថា កូន​ខ្លា ពេល​​នេះ​ឡើង​ជាង​មុន​ឆ្ងាយ ទាំង​បច្ចេកទេស​វ៉ៃ និង​កម្លាំង​ជា​ដើម​។

​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​កន្លង​មក កូស៊ីន ឈ្នះ​ពិន្ទុ កូន​ខ្លា ស្រប​ពេល ធន់ អៀង​ឡេង​ ឈ្នះ​ពិន្ទុ​កីឡាករ​ ​យ៉ន​ ពិសី ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់