• 2022-04-22 10:02:16
  • ប្រដាល់

ព្រឿង​ សុជាតិ​ ឬ​ ទូច​ ដេវីត​ ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ត​ខ្សែក្រវាត់​ PNN​

  • 2022-04-22 10:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​៨នាក់​ចុង​ក្រោយ​របស់​សង្វៀន​ PNN​ បាន​មក​ដល់​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​រវាង​ ព្រឿង​ សុជាតិ​ ប៉ះ​ ទូច​ ដេវីត​ អ្នក​ដែល​ឈ្នះ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ខណៈ​អ្នក​ចាញ់​ធ្លាក់​ត្រឹម​វគ្គ​នេះ។​

ទូច ដេវីត ឈ្នះកន្លងទៅ

ឈាន​ដល់​វគ្គ​សំខាន់​ដែល​ឆ្ពោះ​ទៅ​គ្រង​ខ្សែក្រវាត់​ និង​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​គឺ​មើល​ឃើញ​ថា​ម្នាក់​ៗ​មាន​ការ​តាំង​ចិត្ត​ និង​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​ប្រជែង​កៅអី​បន្ត​ទៀត។​ យ៉ាងណា​ សុជាតិ​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចង់​ឈ្នះ​លើ​ ទូច​ ដេវីត​ និង​ព្យាយាម​កែប្រែ​ចំណុច​ខ្វះខាត​កន្លង​មក​ផង​ដែរ។​

ចំណែក​ ដេវីត​ វិញ​លើក​ឡើង​លើ​ហ្វេសបុក​ PNN Sport​ ថា​រូប​គេ​ក៏​ចង់​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ដែរ​ ដូច្នេះ​នឹង​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​នា​ថ្ងៃ​អាទិត្យ​នេះ។​ អ្នក​ប្រដាល់​រូប​នេះ​ក៏​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ​ខ្លាច​គាំង​ក្បាច់​ ព្រោះ​ផ្អាក​ប្រកួត​បែប​គុន​ខ្មែរ​ និង​ហ្វឹកហាត់​បែប​សកល​នេះ​មួយ​រយៈ​ពេល​មក​ហើយ។​

ដេវីត និង សុជាតិ (រូបភាព PNN Sport)

រំលឹក​ដែរ​ថា​ វគ្គ​៨នាក់​ចុះ​ក្រោយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​របស់​ PNN ​អម​ដោយ​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​ ទី២៤​ មេសា​ ២០២២​ នេះ​ហើយ។​ ព្រឿង​ សុជាតិ​ ប៉ះ​ ទូច​ ដេវីត​ ចាប់​ពី​ម៉ោង​ ១សៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី