• 2022-04-22 07:17:16
  • ប្រដាល់

ធន់ អៀងឡេង ​ថា​ឈ្នះ​ យ៉ន ពិសី ដោយសារ​ចំណុច​នេះ​​ម្សិលមិញ

  • 2022-04-22 07:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​ អន់ អៀង​ឡេង បានយក​ឈ្នះ​ទៅ​លើ​ យ៉ន ពិសី ដោយ​ពិន្ទុ ក្រោយ​ការ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​​អស់​រយៈ​ពេល​៣​ទឹក​ពេញ​ សម្រាប់​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍ ដណ្ដើម​ខ្សែ​ក្រវាត់​ TVK Fighter ។

​ ​ក្នុង​ការ​ឈ្នះ​ពិន្ទុ​នេះ​ដែរ ​អៀង​ឡេង យល់​ថា ខ្លួន​ឈ្នះ​ដោយសារ​​ ( ស៊ូស ​) សម្រាប់​បច្ចេកទេស​ការ​វាយ​សម្រុក​គឺ​ប្រហាក់​ប្រហែល​គ្នា​តែ​ប៉ុណ្ណោះ​។​ ​សិស្ស​មក​​ពីក្លឹប​ធន់​សុភា​​រូប​នេះ​បាន​និយាយ​ថា «​បាទ​បង​​!​សម្រាប់​ជ័យ​ជម្នះ​នេះ​ខ្ញុំ​​​យល់​ថា ខ្ញុំ​ឈ្នះ​ដោយ​សារ​ស៊ូស​បង វា​អាច​មក​ពី​គាត់​រៀង​ស្ទើរ​ស៊ួស​ជាង​ខ្ញុំ​។ ​​អាហ្នឹង​​អាច​មក​ពី​ខ្ញុំ​ហាត់​ខ្លាំង​ជាង​គាត់​ក៏​ថា​បាន មួយ​វិញ​ទៀត​ទាក់​ទង​រឿង​ផ្លែ​អាវុធ​អី​ចេញ​ទៅមក​ប្រហាក់​ប្រហែល​គ្នា​ទេ​»។

ទន្ទឹម​​គ្នា​នោះ​ដែរ​​សម្រាប់​ យ៉ន​ ពិសី​ ​បាន​សម្ដែង​ការ​ខក​ចិត្ត​​ខ្លះៗ​ដែរ​​ចំពោះ​ការ​បរាជ័យ​មួយ​នេះ។ ប៉ុន្តែ​​គេ​ក៏​ព្រម​ទទួល​យក​ត្បិត​ការ​ប្រកួត​វា​បាន​បញ្ចប់​ទៅ​ហើយ។ ពិសី ​បាន​និយាយថា «​លទ្ធផល​នេះ​វា​ខុស​ពី​ការ​គិត​របស់​ខ្ញុំបង ព្រោះ​អី​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ល្អ​ដែរ​បង​។ ​សម្រាប់​ការ​​បរាជ័យ​នេះ​​ខ្ញុំ​គិត​ថា​អាច​មក​ពី​ការ​ចាញ់​ទន់​ជាង​គេ​បង​។ ​​ចំពោះ​លទ្ធផល​នេះ​​មិន​អី​ទេ ​ខ្ញុំ​ទទួល​យក​​បាន​បង​»។

​​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែ​ក្រវាត់​ខាង​លើ​នេះ​ ​កាល​ពី​ម្សិលមិញ​​ ឃួន ឡាំ​កូស៊ីន បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ ខាំ​ កូន​ខ្លា ដោយ​ពិន្ទុ​ ដូច្នេះ​ពេល​នេះ ​កូស៊ីន មាន​៣​ពិន្ទុ ស្រប​ពេល​ អៀងឡេង មាន​៣​ពិន្ទុ​ដូច​គ្នា​ ខណៈ​អ្នក​ចាញ់​២​នាក់​​ទៀត​ទទួល​បាន​ម្នាក់​១​ពិន្ទុ​៕ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់