• 2022-04-21 04:36:41
  • ប្រដាល់

ឃួន ឡាំ​កូស៊ីន ទម្លាយ​ចំណុច​ខ្វះខាត​របស់​ កូន​ខ្លា មុន​ប៉ះ​គ្នា​រសៀល​នេះ​

  • 2022-04-21 04:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃួន ឡាំ​កូស៊ីន និង​ត្រូវ​ប៉ះ ខាំ​​ កូនខ្លា ​នា​វេលា​ម៉ោង​៤​រសៀល​នេះ​ក្នុង​ជំនួស​សន្សំ​ពិន្ទុ​ វគ្គ​៤​នាក់​ចុង​ក្រោយ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ TVK Fighter ​នៅ​សង្វៀន​ទូរទស្សន៍​ជាតិ ( ទទក ) ។ ទាក់​ទង​ការ​ប្រកួត​នេះ​​ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​សម្រេច​ចិត្ត​ទម្លាយ​ចំណុច​ខ្សោយ​ដៃ​គូ​របស់​ខ្លួន​ឲ្យ​មហាជន​បាន​ដឹង​។

កូស៊ីន កាល​ផ្ដួល វាសនា (រូបថត៖ផ្ដល់​ឲ្យ​)

​កូន​សិស្ស​លោក សាន សៅយ៉ាន់ ខាង​លើ​បាន​និយាយ​ថា «​កូន​ខ្លា​ស្ទើរ​ចំណុច​ឡាំ​បន្តិច​បង»។ ដោយ​ឡែក​សម្រាប់​​​សមត្ថភាព​ផ្សេង​ៗ​វិញ កូស៊ីន មើល​ឃើញ​ថា ​ដៃ​គូ​វ័យ​ក្មេង​រូប​នេះ​មិន​អន់​ទេ ទាំង​​កណ្ដាប់​ដៃ​ និង​ទាត់ ហើយ​ពិសេស​​វ៉ៃ​ឆ្លាត​ថែម​ទៀត​ផង​។

​​អ្នក​ប្រដាល់​លើ​សង្វៀន​ខ្ទង់​ជាង​៥០​ដង​រូប​នេះ​ បាន​សន្យា​ថា នឹង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​​ទៀត​ ដើម្បី​ត្រៀម​ប៉ះ​ដៃ​គូ​ដែល​គេ​គិត​ថា​កំពុង​ឡើង​កូដ​។ កូស៊ីន ជឿ​ថា ជំនួប​ទល់​ កូន​ខ្លា ជា​ការ​ប្រកួត​ដ៏​តាន​តឹង​​មួយ ព្រោះ​​ កូស៊ីន ក៏​ចាញ់​កម្ពស់​របស់​ កូន​ខ្លា ដែរ​។ ​​​

​ងាក​ទៅ​កាន់​​ កូន​ខ្លា វិញ​គេ​​ក៏​នៅ​តែ​ញញើត​​រៀមច្បង​​ដែរ ព្រោះ​អី​គេ​ក៏​ដឹង​ថា កូស៊ីន ជា​កីឡាករ​ខ្លាំង និង​មាន​សមត្ថភាព​។ តែ​យ៉ាង​ណា​គេ​​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​​​ ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ​។ សម្រាប់​ការ​ហ្វឹកហាត់ កីឡាករ​មក​ពី​ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ​ មើល​ឃើញ​ថា ​ចំណុច​ដែល​ខ្លួន​ត្រូវ​​ប្រឹ​ង​ហាត់​យក​មក​​ត្រៀម​ជួប​ កូស៊ីន គឺ​កម្លាំង​​ ព្រោះ​បើ​មាន​កម្លាំង​ហើយ​ក្បាច់​អី​ក៏​មាន​ដែរ​។ «​សម្រាប់​ខ្ញុំ​គ្រូ​គាត់​បង្ហាត់​តែ​កម្លាំង​ តែ​កម្លាំង​ស៊ូស​មាន​ហើយ​ ក្បាច់​អី​ក៏​វ៉ៃ​ចេញ​ស្រួល​ដែរ​បង​»។

​រំលឹក​ថា ការ​ប្រកួត​សប្ដាហ៍​នេះ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​១ ​ហើយ​ក្រៅ​ពី​គូ​នេះ​នៅ​មាន​មួយ​គូ​ទៀត​ គឺ យ៉ន ពិសី ត្រូវ​ជួប ធន់ អៀងឡេង ។ ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​អ្នក​ទាំង​៤​ត្រូវ​ប្រកួត​គ្នា​សន្សំ​ពិន្ទុ​ដូច​​ក្នុង​ពូល​​យ៉ាង​ដូច​ច្នេះ​ដែរ ​​ក្រោយ​​ពេល​ប្រកួត​វិល​ជុំ​គ្រប់​​ចំនួន​ហើយ ​អ្នក​លេខ​១ ​ប៉ះ​អ្នក​លេខ​២​ ​ហើយ​អ្នក​លេខ​៣ ប៉ះ​អ្នក​លេខ​៤ ​ដើម្បី​​ដណ្ដើម​ខ្សែ​ក្រវាត់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី