• 2022-04-18 03:00:27
  • ប្រដាល់

បាត់​មុខ​មិន​ឃើញ​សម្ភាសន៍ តាម​ពិត Ugas ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្រោយ​ចាញ់ Spence

  • 2022-04-18 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់ Yordenis Ugas ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ក្នុង​តំបន់​ភ្លាម​ៗ​ក្នុង​រដ្ឋ Texas ដើម្បី​ពិនិត្យ​ភ្នែក បន្ទាប់​ពី​ប្រកួត​ចាញ់ Errol Spence Jr. កាល​ពី​ម្សិលមិញ។

​កីឡាករ​សញ្ជាតិ​គុយបា Ugas ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹក​ទី​១០ ដោយ​សារ​តែ​របួស​ភ្នែក​ខ្លាំង​ពេក​មិន​អាន​បន្ត​ការ​ប្រកួត​បាន។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ Spence ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Welterweight ៣​ប្រភេទ​​ស្ថាប័ន​ផ្សេង​គ្នា​ រួម​មាន WBA, WBC និង IBF។

ក្រោយ​​ពី​បញ្ចប់​ការ​ប្រកួត​ គេ​មិន​បាន​ឃើញ​វត្តមាន​របស់ Ugas ឈរ​លើ​សង្វៀន​​ដើម្បី​ធ្វើ​កិច្ច​សម្ភាសន៍​ឡើយ ដោយ​សារ​តែ​រូប​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ John Peter Smith ក្នុង​រដ្ឋ Texas។ នេះ​គឺ​ជា​ការ​បរាជ័យ​លើក​ដំបូង​សម្រាប់ Ugas នៅ​៥​ប្រកួត​ចុងក្រោយ។ អ្វី​ដែល​​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់ Ugas ចាប់​ផ្ដើម​ល្បី​ខ្លាំង មុន​ជំនួប​ជា​មួយ Spence គេ​បាន​យក​ឈ្នះ​ពិន្ទុ​លើ​កំពូល​អ្នក​ប្រដាល់ Manny Pacquiao កាល​ពី​ឆ្នាំ​២០២១។

​​ក្រោយ​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​គ្រឿង​ទៀត Errol Spence Jr. ពេល​នេះ​បាន​ក្លាយ​ជា​អធិរាជ​ក្នុង​ប្រភេទ​ទម្ងន់ Welterweight ហើយ ខណៈ​កំណត់ត្រា​​វាយ​២៨​ប្រកួត​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់