• 2022-04-06 01:52:38
  • បាល់ទាត់

Pep ​ថា AT Madrid ​លេង​ទម្រង់ ​៥-៥-០ ​បិទ​លុះ​ក្ស័យ​

  • 2022-04-06 01:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiola ​បាន​និយាយ​ថា​ក្រុម Atletico Madrid ​ប្រើប្រាស់​ទម្រង់​លេង ៥-៥-០ ​ទល់​ក្រុម Manchester City ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ពិបាក​ក្នុង​ការ​ប្រយុទ្ធ​ខ្លាំង​ណាស់។

​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​នៅ​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Man City ​បាន​យក​ឈ្នះ​លើ​ក្រុម AT Madrid ​បាន​ក្នុង​លទ្ធផល ១-០។ ​ដោយ​១​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​បម្រើ ​De Bruyne ​នៅ​នាទី​៧០។ ​ក្រោយ​ពី​មួយ​គ្រាប់​នេះ​កើត​ឡើង​ហើយ ​ការ​ប្រកួត​មិន​មាន​អ្វី​ប្រែប្រួល​ទៀត​នោះ​ទេ។

​ចប់​ការ​ប្រកួត ​លោក Pep ​បាន​និយាយ​ថា​៖ “យើង​មាន​អារម្មណ៍​ថា​ពួកគេ​នឹង​ប្រើ​ទម្រង់​លេង ៣-៥-២ ​ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​ក៏​កែប្រែ​ទៅ​ជា ៥-៥-០ ​វិញ។ វា​ជា​ក្បួន​យូរ​ណាស់​ហើយ។ វា​ពិបាក​ក្នុង​ការ​ឱ្យ​យើង​លេង​ប្រយុទ្ធ​ណាស់។ មិន​មាន​កន្លែង​ទំនេរ​ឡើយ ​ពួកគេ​ខ្លាំង​រឹងមាំ ​ខណៈ​ដែល​យើង​វិញ​តូច​និង​ស្រាល”៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់