• 2022-03-18 04:26:13
  • ប្រដាល់

អ្នក​ចាស់​ប៉ះ​អ្នក​យូរ​ ម៉ន​ សាម៉េត​ សៀវ​ ង៉ុយ​ នរណា​ធ្លាក់​ចេញ​ពី​ខ្សែក្រវាត់​អាទិត្យ​នេះ​

  • 2022-03-18 04:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​របស់​ PNN​ ឈាន​ដល់​សប្ដាហ៍​ទី៥​ ហើយ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​កីឡាករ​ចាស់​វស្សា​ ម៉ន​ សាម៉េត​ ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ សៀវ​ ង៉ុយ​ ដើម្បី​ដណ្ដើម​កៅអី​ទៅ​ជុំ​ទី២។​

សាម៉េត និង សៀវ ង៉ុយ

អ្នក​គាំទ្រ​ប្រដាល់​ច្បាស់​ជា​ដឹង​ហើយ​ថា​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ចាស់​វស្សា​ និង​ប្រឡូក​លើ​វិស័យ​កីឡា​នេះ​មិន​ក្រោម​១០​មក​ហើយ​ទេ។​ សាម៉េត​ គឺ​បង្ហាញ​មុខ​ជា​ហូរហែ​តាម​សង្វៀន​នានា​ យ៉ាងណា​ចំពោះ​ សៀវ​ ង៉ុយ​ បាត់​ឃើញ​ៗ​មិន​ជា​ជាប់​លាប់​នោះ​ឡើយ។​

បើ​ទោះ​ជា​វ័យ​ជ្រេ​បន្តិច​ក្ដី​ទាំង​ សាម៉េត​ និង​ សៀវ​ ង៉ុយ​ គឺ​នៅ​តែ​បង្ហាញ​សមត្ថភាព​ប្រកួត​បាន​ល្អ​ជា​ពិសេស​កំដរ​ក្មេងៗ​ជំនាន់​ក្រោយ​ពេញ​ៗ​ទឹក​ផង​ដែរ។​ ការ​ប៉ះ​គ្នា​រវាង​ទាំង​ពីរ​នេះ​ក៏​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​ផង​ដែរ​ថា​នរណា​នឹង​អាច​ឡើង​ទៅ​ជុំ​ទី២​ ព្រោះ​សមត្ថភាព​ ក្បាច់​ស្នៀត​ប្រហាក់ប្រហែល​គ្នា។​

សាម៉េត ប្រកួតកន្លងទៅនៅមីយ៉ាន់ម៉ា

បញ្ជាក់​ដែរ​ការ​ប្រកួត​រវាង​ ម៉ន​ សាម៉េត​ និង​ សៀវ​ ង៉ុយ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២០​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅ​សង្វៀន​ PNN។​ អ្នក​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​ទី២​ វគ្គ​៨នាក់​ចុង​ក្រោយ​នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី