• 2022-03-11 03:12:48
  • ប្រដាល់

កីឡាករ២៤រូបនឹងប្រកួតនៅថ្ងៃសៅរ៍ដណ្តើមកៅអីក្នុងព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស»

  • 2022-03-11 03:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករប្រដាល់ចំនួន ២៤រូប ដែលមកពីក្លិបប្រដាល់ផ្សេងគ្នាជាច្រើននឹងធ្វើការប្រកួតវគ្គចម្រុះដំបូងនៅ ថ្ងៃសៅរ៍ ទី១២ ខែមីនា ចាប់ពីម៉ោង១រសៀល ដល់ម៉ោង ៥ល្ងាចនៅស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV) ដើម្បីដណ្តើមកៅអីក្នុងព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងមុខនេះ។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យដែលនឹងមានការរៀបចំកម្មវិធីប្រដាល់នៅ១១ខេត្តក្រុងដើម្បីស្វែងរកជើងខ្លាំងគុនខ្មែរមួយរូបក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានដ៏ច្រើនសន្ធឹកសន្ធាប់ដែលរៀបចំដោយស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវីក្រោមការឩបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។

កីឡាករប្រដាល់ចំនួន ២៤រូបដែលមានរាយឈ្មោះក្នុងតារាងខាងក្រោម នឹងត្រូវប្រកួតជម្រុះយក១២ រូបតែប៉ុណ្ណោះដើម្បីធ្វើដំណើរទៅប្រកួតនៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។ តើកីឡាករណាខ្លះនឹងឈ្នះការប្រកួតនេះ?

សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាការប្រដាល់ផ្ទាល់នៅស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬមើលការ Live ផ្ទាល់លើទំព័រហ្វ៊េសប៊ុក TOWN FULL HDTV និង ទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់