• 2022-03-07 05:07:02
  • ប្រដាល់

អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​រូប៖​ វ៉ៃ​ដូច​ វណ្ណថង​ និង​ វាសនា​ គឺ​ឧបត្ថម្ភ​មិន​ស្ដាយ​នោះ​ទេ...​

  • 2022-03-07 05:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខេង​ សុងហួ​ ដែល​ជា​អ្នក​គាំទ្រ​ប្រដាល់​មួយ​រូប​ថា​ មិ្សលមិញ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ ឈិត​ សេរីវណ្ណថង​ និង​ សូត្រ​ វាសនា​ ល្អ​មើល​ជក់ចិត្ត​តែ​ម្ដង​​ ដូច្នេះ​ការ​ឧបត្ថម្ភ​ដល់​អ្នក​ទាំង​ពីរ​គឺ​មិន​ស្ដាយ​របស់​នោះ​ទេ។​

លោក​ ខេង​ សុងហួ​

អ្នក​គាំទ្រ​គុន​ខ្មែរ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ម្សិលមិញ​វគ្គ​ផ្ដាច់​ពាន​រង្វាន់​ ISI​ រវាង​ វណ្ណថង​ និង​ វាសនា​ គឺ​វ៉ៃ​អស់​ៗ​ និង​ជក់ចិត្ត​ក្នុង​ការ​ទស្សនា​តែ​ម្ដង។​ ពោល​គឺ​កក្រើក​ និង​ពេញ​ចិត្ត​អ្នក​គាំទ្រ​គុន​ខ្មែរ​។​

ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​ការ​ប្រកួត​ជក់ចិត្ត​នេះ​ដែរ​លោក​ សុងហួ​ បាន​ឧបត្ថម្ភ​អ្នក​ឈ្នះ​ ១០០​ដុល្លារ​ អ្នក​ចាញ់​ ៥០​ដុល្លារ​ និង​អាជ្ញាកណ្ដាល​ ម៉ាក់​ សាមឿន​ ៥០​ដុល្លារ​ផង​ដែរ​ក្នុង​ការ​ទិញ​ឥវ៉ាន់​ផ្សេង​ៗ​ក្នុង​ហាង​គុន​ខ្មែរ​លក​់ទូរស័ព្ទ​ដៃ​ទំនើប។​ ដូច្នេះ​ទាំង​កីឡាករ​ និង​លោក​អាជ្ញាកណ្ដាល​អាច​ទាក់ទង​ទៅ​ម្ចាស់​ហាង​ខាង​លើ​នេះ​បាន។​

វណ្ណថង និង វាសនា ម្សិលមិញ

រំលឹក​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​មាស​ ISI ​នៅ​សង្វៀន​ TOWN ​ម្សិលមិញ​នេះ​គឺ​ ឈិត​ សេរីវណ្ណថង​ បាន​ឈ្នះ​ សូត្រ​ វាសនា​ នៅ​ទឹក​ទី៤​ ទទួល​បាន​ជ័យជម្នះ​ពានមាស អម​ដោយ​ប្រាក់​រង្វាន់​ ១៦​លាន​រៀល៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី