- 2022-02-07 07:08:11
- ប្រដាល់
Haggerty ថាអាចផ្ដួល Mongkolpetch ឲ្យសន្លប់ទឹកទី១បាន
- 2022-02-07 07:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haggerty ថាអាចផ្ដួល Mongkolpetch ឲ្យសន្លប់ទឹកទី១បាន
ចន្លោះមិនឃើញ
ធ្លាប់យកឈ្នះ សុខ ធី ប៉ុន្តែ Haggerty ទាយថាអាចផ្ដួល Mongkolpetch ឲ្យសន្លប់ទឹកទី១បាន។ Jonathan “The General” Haggerty ដែលជាអតីតម្ចាស់ខ្សែក្រវាត់ជើងឯកមួយថៃពិភពលោក ONE Flyweight Muay Thai World Champion ត្រូវឡើងតតាំងនឹង Mongkolpetch ក្នុងកម្មវិធី ONE Super Series នៅព្រឹត្តិការណ៍ ONE: BAD BLOOD នាថ្ងៃសុក្រ ទី ១១ ខែ កុម្ភៈ។
Haggerty បានត្រៀមរួចរាល់ហើយក្នុងការតតាំងនឹងកីឡាករថៃខាងលើ និង ដាក់គោលដៅឡើងទៅដណ្ដើមខ្សែក្រវាត់មាសឡើងវិញ។ កីឡាករមកពីចក្រភពអង់គ្លេស ព្យាយាមសព្វបែបយ៉ាងដើម្បីយកឈ្នះ Mongkolpetch ហើយគេបានព្យាករយ៉ាងច្បាស់នៅសិង្ហបុរី។
Haggerty បានថ្លែងថា៖«វិធីដែលខ្ញុំឡើងទៅប្រកួត គឺ ធ្វើអ្វីដែលខ្ញុំត្រូវការ។ អត់មានផែនការណា ក្រៅពីទំនុកចិត្តរបស់ខ្ញុំទេ។ ខ្ញុំនៅតែជាខ្ញុំ។ ដោយស្មោះត្រង់ទៅ វាមិនមិនអាក្រក់ពេកទេ។ ខ្ញុំនឹងផ្ដួលរូបគេឲ្យសន្លប់នៅទឹកទី១។ ខ្ញុំមិនគិតថា គេអាចទប់ខ្ញុំជាប់នោះទេ»។
អតីតម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight បានដឹងថា ការទទួលជ័យជម្នះនៅកីឡដ្ឋាន Singapore Indoor Stadium អាចប្រកាសភាពខ្លាំងឡើងវិញ។
«ខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្លាំងជាងមុន , លឿនជាងមុន, ល្អជាងមុន, និង ឆ្លាតជាងមុន។ ខ្ញុំដឹងពីវិធីធ្វើឲ្យល្អប្រសើរជាងមុន។ គោលដៅរបស់ខ្ញុំ គឺ ឡើងដល់ចំណុចកំពូលជាថ្មី»។
កីឡាកររហស្សនាម "The General" បានឈ្នះ ២ លើកជាប់គ្នា បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ World Championship ទៅកាន់ Rodtang Jitmuangnon។ គេកំពុងស្ថិតនៅលំដាប់លេខ២ ប្រចាំចំណាត់ថ្នាក់មួយថៃទម្ងន់ flyweight ប្រចាំសង្វៀន ONE ខណៈដែល Mongkolpetch ស្ថិតនៅចំណាត់ថ្នាក់លេខ៤៕