• 2022-01-21 07:21:31
  • ប្រដាល់

Sitthichai រំពឹងថានឹងយកឈ្នះ Kiria ម្ដងទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Gran Prix

  • 2022-01-21 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sitthichai “Killer Kid” Sitsongpeenong យល់ថាការឈ្នះជើងឯក ONE Featherweight Kickboxing World Grand Prix គឺជាស្នាដៃធំបំផុតមួយក្នុងអាជីពរបស់ខ្លួន។ បន្ទាប់ពីផ្ដួល Tayfun “Turbine” Ozcan ក្នុងការប្រកួត ៣ ទឹកដ៏ល្អមើល កីឡាករថៃនឹងជួប Davit Kiria ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍ ONE: ONLY THE BRAVE នាថ្ងៃសុក្រទី ២៨ ខែ មករា នេះ។

កីឡាករលំដាប់ទី៣ នឹងផ្ដល់ភាពល្អឥតខ្ពោះពេលជួប កីឡាករអន្តរជាតិហ្សកហ្សី ដើម្បីឆក់ឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ បែបណាក្ដី កីឡាកររហស្សនាម “Killer Kid” បានយកឈ្នះជើងខ្លាំង Kiria ពីរដងរួចមកហើយ ហើយឥឡូវនេះ គេរំពឹងថានឹងឈ្នះលើកទី ៣ ទោះបីគូប្រជែងចាស់មានការអភិវឌ្ឃខ្លួនគួរឲ្យកត់សម្គាល់នៅលើសង្វៀនក៏ដោយ។

មុនឡើងជួបគ្នានៅកីឡដ្ឋាន Singapore Indoor Stadium ក្នុងនាមគូឯករង ឯប្រទេសសិង្ហបុរី Sitthichai បានបង្ហើបអំពីការឡើងផ្ដួល Kiria នៅសង្វៀន World Grand Prix បែបនេះ ៖«នេះជាលើកទី៣ដែលជួប Kiria ។ ខ្ញុំនៅតែមានអារម្មណ៍ថាដូចកាលជួបលើកមុនអីចឹងទោះរូបគេរីកចម្រើនប៉ុណ្ណាក្ដី។ ជំនាញរបស់គេពិតជាអភិវឌ្ឍខ្លួនបានល្អមែន។ គេឈ្នះការប្រកួតដោយសន្លប់កាលប្រកួតចុងក្រោយ។ កណ្ដាប់ដៃរបស់គេធ្ងន់ និងរាងកាយកាន់តែល្អប្រសើរ។ ខ្ញុំរំភើបក្នុងការជួបរូបគេជាថ្មីទៀត»។

Sitthichai សង្កត់ធ្ងន់ថា ៖«ខ្ញុំនឹងឈ្នះលើកទី៣ មិនខាន។ ការលើកទឹកចិត្តរបស់ខ្ញុំ គឺចង់ឈ្នះជើងឯក។ ខ្ញុំចង់ក្លាយជាជើងឯក World Grand Prix Champion ឆ្នាំនេះ។ ព្រោះវាជាព្រឹត្តិការណ៍ធំ។ វាពិតជាមោទកភាព និង កិត្តិយសក្នុងអាជីពរបស់ខ្ញុំ។ លើសពីនេះទៀត ខ្ញុំកាន់តែចាស់ហើយ ខ្ញុំចង់ឈ្នះជើងឯកលំដាប់ពិភពលោកម្ដងក្នុងអាជីព។ ខ្ញុំគិតថា World Grand Prix គឺធំបំផុតក្នុងអាជីពរបស់ខ្ញុំ»។

នៅថ្ងៃជាមួយគ្នានោះដែរ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FEATHERWEIGHT KICKBOXING GRAND PRIX សម្រាប់គូឯកគឺ MARAT GRIGORIAN ត្រូវតតាំងនឹង CHINGIZ ALLAZOV។ តើកីឡាករពីរូបណាឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនេះ?

ដោយ៖ ស៊ីធី

មតិយោបល់
អត្ថបទពេញនិយម