• 2022-01-21 07:03:21
  • ប្រដាល់

សូដា សូសែង ៖ មុន​ពេល​វ៉ៃ​រុំ​អំបោះ​ឆៅ​ភ័យ ​តែ​ដល់​ពេល​វ៉ៃ​សប្បាយ​វិញ​

  • 2022-01-21 07:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​គុន​ខ្មែរ​ប្រទេស​ទម្ងន់​៥៤​គីឡូក្រាម សូដា សូសែង បាន​និយាយ​​ក្រោយ​ខ្លួន​យក​ឈ្នះ​ទៅ​លើ​កីឡាករ ​ទូច ប្រុស​ណុច ​នៅ​សង្វៀន TVK Fighter ថា មុន​ពេល​វ៉ៃ​រុំ​អំបោះ​ឆៅ​ខ្លួន​ភ័យ​ៗ តែ​ដល់​ពេល​បាន​វ៉ៃ​ទៅ​ជា​សប្បាយ​វិញ​។

​អ្នក​​ប្រដាល់​រូប​នេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​​មុន​ពេល​វ៉ៃ​ខ្ញុំ​ភ័យ​ៗ​ដែរ​បង ព្រោះ​អី​វ៉ៃ​លើក​ដំបូង​ (រុំ​អំបោះ​ឆៅ) ។ ​​តែ​ពេល​បាន​វ៉ៃ​ខ្ញុំ​គិត​ថា​សប្បាយ​...​និយាយ​ទៅ​វា​ឆាប់​ដឹង​លទ្ធផល​ឈ្នះ-​ចាញ់​បង​បើ​មិន​គេ​យើ​ង។ បើ​សិន​មាន​ឱកាស​ខ្ញុំ​ចង់​វ៉ៃ​រុំ​អំបោះ​ឆៅ​ឲ្យ​បាន​ច្រើន​ដង​ព្រោះ​អី​មើល​ទៅ​ចូល​ចិត្ត»។

អ្នក​ប្រដាល់​ដដែល​បន្ថែម​ថា ​សម្រាប់​គេ​ផ្ទាល់​​មាន​អារម្មណ៍​ថា​ ស្រួល​វ៉ៃ​​ជាង​ពាក់​ហ្គង់ ចំពោះ​មូលហេតុ​នៃ​ការ​គិត​បែប​នេះ​​គេ​មិន​អាច​បញ្ជាក់​ច្រើន​ទេ​ ដឹង​ត្រឹម​ថា​ស្រួល​វ៉ៃ​​។ ​ជា​ចុង​ក្រោយ សូដា សូសែង ​ក៏​បាន​និយាយ​អរគុណ​យ៉ាង​ខ្លាំង​ផង​ដែរ​ដែល​ស្ថានីយ​​ទូរទស្សន៍ ទទក សង្វៀន TVK Fighter ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​គេ​បាន​ចូល​វ៉ៃ​​នៅ​សង្វៀន​មួយ​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់