• 2022-01-19 07:41:40
  • បាល់ទាត់

Neymar ​បង្ហាញ​មុខ​សង្សារ​រាង​ស៊ិចស៊ី​កប់​ ក្រោយ​តាម​ចែចូវ​ច្រើន​ខែ​

  • 2022-01-19 07:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ​សម្រេច​បង្ហាញ​មុខ​​សង្សារ​ថ្មី​ក្រោយ​តាម​ទាក់​ទង​នាង Bruna Biancardi ជា​ច្រើន​ខែ​។ បើ​និយាយ​ពី​រាង​​វិញ​ស៊ិចស៊ី​ឡើង​កប់​តែ​ម្ដង​។

អ្នក​ទាំង​ពីរ​បាន​​ធ្វើ​ដំណើរ​ទៅ​លេង​​​នៅ​ប្រទេស​កំណើត​ជា​មួយ​គ្នា​​​កាល​អំឡុង​បុណ្យ​ណូអែល និង​បាន​​ថត​រូប​បង្ហាញ​ភាព​ស្និទ្ធស្នាល​​កាល​អំឡុង​ខែ​សីហា ឆ្នាំ​២០២១​។ Biancardi ក៏​បាន​ថត​រូប​​ជា​មួយ​ភរិយា​​​កីឡាករ Angel Di Maria, Marco Verratti, Leandro Paredes និង​ Lionel Messi ។ តារា​ម៉ូដែល​ប្រេស៊ីល​ដដែល​ក៏​មាន​វត្តមាន​​​ស្និទ្ធស្នាល​​​ក្នុង​ការ​ប្រកួត​​​ជា​មួយ​ Neymar ​អំឡុង​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​របួស​​មិន​បាន​ជួយ​ក្រុម​លេង​ទល់ Nantes ។

​បើ​គិត​ពី​ការ​របួស​នេះ​គឺ Neymar ​បាន​ខក​ខាន​ជួយ​ក្រុម​ចំនួន​៨​សប្ដាហ៍​​មក​ហើយ​ ដោយសារ​របួស​ជង្គង់​​ដែល​បាន​កើត​ឡើង​​អំឡុង​យក​ឈ្នះ Saint-Etienne ៣-១​។ ទោះ​បី​ជា​មិន​​ទាន់​មាន​ការ​បញ្ជាក់​ ​ជា​ផ្លូវការ​ពី​គូ​ស្នេហ៍​មួយ​គូ​នេះ​ក៏​ដោយ ​ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​ខ្មាសអៀន​​ក្នុង​ការ​បង្ហាញ​មុខ​គ្នា​នៅ​លើ​គណនី​បណ្តេញ​សង្គម​របស់​ពួកគេ​ឡើយ៕ ​​​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់