• 2022-01-19 02:36:52
  • ប្រដាល់

អេលីត​ ចំរើន៖​ ចង់​ឲ្យ​កូន​​ប្រុស​ប្រកួត​គុន​ខ្មែរ​ស្នង​តំណែង​បន្ត​ពី​ឪពុក​នៅ​ពេល​ធំ​ឡើង​

  • 2022-01-19 02:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​៤​គ្រឿង​ អេលីត​ ចំរើន​ ថា​ពិត​ជា​ចង់​ឲ្យ​​កូន​ប្រុស​ប្រកួត​គុន​ខ្មែរ​ស្នង​ពី​រូប​គេ​នៅ​ពេល​ខាង​មុខ​ ប៉ុន្តែ​បើ​កូនមិន​ចង់​ក៏មិនថ្វីដែរគឺគោរព​តាម​ការ​សម្រេច​របស់​គេ។​

រូបភាពហ្វេសបុកលោក ស៊ន​ អេលីត​

សិស្ស​គុន​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ខាង​លើ​នេះ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កូន​ធំ​ឡើង​ប្រសិន​បើ​ចង់​ចូល​ប្រឡូក​គុន​ខ្មែរ​គឺ​នឹង​ជំរុញ ​ជួយ​បង្ហាត់​បង្រៀន​មិន​ជំទាស់​អ្វី​នោះ​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​កូន​ធំ​ឡើង​មិន​ចង់​ក៏​មិន​ថ្វី​នោះ​ដែរ។​

ចំរើន​ បន្ត​ទៀត​ថា​ បើ​ក្នុង​ចិត្ត​ខ្លួន​ឯង​ផ្ទាល់​ពិត​ជា​ចង់​មាន​អ្នក​ស្នង​ត្រកូល​របស់​ខ្លួន​ បាន​បន្ត​ឡើង​ប្រកួត​បង្ហាញ​មុខ​ដូច​សព្វ​ថ្ងៃ​អីចឹង។​

ចំរើន​ និង​កូន​ប្រុស (រូបភាពហ្វេសបុក ចំរើន)

រំលឹក​ដែរ​ថា​ អេលីត​ ចំរើន​ ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​កម្ពុជា​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ទឹកប្រាក់​១ម៉ឺន​ដុល្លារ​ដល់​ទៅ​២ដង​ឯ​ណោះ​នៅ​សង្វៀន​ PNN។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បច្ចុប្បន្ន​កំពុង​គ្រង​ខ្សែក្រវាត់​៤គ្រឿង។ ក្នុង​ពេល​ថ្មីៗ​នេះ​រូប​គេ​ និង​ភរិយា​បាន​ទទួល​ចំណងដៃ​កូន​ប្រុស​ម្នាក់​បន្ទាប់​ពី​ការ​អស់​ជាង១ឆ្នាំ​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម