• 2022-01-18 02:42:44
  • ប្រដាល់

Tyson ចង់​​ប្រដៅ Jake Paul ចេញ​ម្ដង ហើយ​ការ​ប្រកួត​អាច​នឹង​កើត​ឡើង​ឆាប់​ៗ

  • 2022-01-18 02:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ Mike Tyson កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ប្រកួត​​បែប​មិត្តភាព​ជាមួយ​នឹង​តារា​យូធូប Jake Paul ដែល​សង្ឃឹម​ថា​នឹង​​រក​ចំណូល​បាន​​ពី​ការ​ប្រកួត​នេះ​​​ដល់​ទៅ​៣៦​លាន​ផោន។

Tyson វ័យ​៥៥​ឆ្នាំ​​បាន​ត្រឡប់​មក​​កាន់​សង្វៀន​វិញ​កាល​ពី​ឆ្នាំ​២០២០ បន្ទាប់​ពី​អវត្តមាន​រយៈពេល​១៥​ឆ្នាំ។ កាល​នោះ​គេ​បាន​ប្រកួត​ជាមួយ​នឹង Roy Jones Jr ក្នុង​​ទីក្រុង Los Angeles លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ។

Tyson ពេល​នេះ​ត្រូវ​បាន​រាយការណ៍​ថា​គ្រោង​នឹង​ត្រឡប់​ឡើង​សង្វៀន​ជា​ថ្មី​​ម្ដង​ទៀត ប៉ុន្តែ​លើក​នេះ​ត្រូវ​ប្រឈម​មុខ​​ជាមួយ​បុរស​វ័យ​២៤​ឆ្នាំ Paul ដែល​មាន​កំណត់ត្រា​ប្រកួត​ឈ្នះ ៥-០។ អ្នក​ទាំង​ពីរ​មាន​អាយុ​ខុស​​គ្នា​ដល់​ទៅ​ជាង​៣០​ឆ្នាំ។

ប្រភព​បាន​បញ្ជាក់​ថា គ្រប់​យ៉ាង​កំពុង​ស្ថិត​​ការ​ចរចា​គ្នា​​ ហើយ​ប្រសិន​បើ​​អ្វី​ៗ​ត្រូវរ៉ូវ​គ្នា​ការ​ប្រកួត​នឹង​កើត​ឡើង។ អ្នក​រៀបចំ​កម្មវិធី​សង្ឃឹម​ថា ការ​ប្រកួត​នេះ​​នឹង​អាច​រក​ចំណូល​បាន​៣៦​លាន​ផោន​​ពី​ការ Live និង​លក់​សិទ្ធិ​ទស្សនា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី