• 2022-01-17 08:01:20
  • ប្រដាល់

បោះ​សម្ដី​ហើយ ប្រកួត​បន្ទាប់ Tawanchai ចង់​ជួប Petchmorakot

  • 2022-01-17 08:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ​​មុខ​ស្រស់ Tawanchai បាន​បង្ហើប​ថា ប្រកួត​បន្ទាប់​លើ​សង្វៀន ONE Championship គេ​ចង់​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់ Petchmorakot។

ដើម​ឆ្នាំ​២០២២​ឡើង​សង្វៀន ONE សាជាថ្មី​កាល​ពី​ចុង​សប្ដាហ៍ Tawanchai បាន​ប្រើ​​រយៈពេល​ត្រឹម​តែ​មួយ​ទឹក​ប៉ុណ្ណោះ​ដើម្បី​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ថៃ Saemapetch។ ក្រោយ​ពី​ប្រកួត​ចប់​កីឡាករ​ពូកែ​ជើង Tawanchai បាន​បញ្ជាក់​ថា គូ​ប្រកួត​បន្ទាប់​គេ​ចង់​ជួប​សិស្ស​ច្បង Petchmorakot។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្រោយ​ប្រកួត​ជាមួយ Saemapetch ចប់ Tawanchai បាន​និយាយ​ថា ប្រកួត​ក្នុង​ប្រភេទ​គីឡូ​ Batamweight (៦៥,៨​គ.ក) គឺ​ពិបាក​ធ្វើ​គីឡូ​ណាស់។ គេ​នឹង​ប្ដូរ​ទៅ​វាយ​ប្រភេទ​ទម្ងន់ Featherweight ៧០,៣​គ.ក) វិញ។

សាកសួរ​តើ​ចង់​ប្រកួត​ជាមួយ Superbon ទេ? Tawanchai ឆ្លើយ​ថា Superbon គឺ​ជា Idol របស់​គេ។ ហើយ​នៅ​ពេល​នេះ​គេ​មិន​ទាន់​ឈាន​ដល់​កម្រិត Superbon នៅ​ឡើយ តែ​នឹង​ប្រកួត​ពេល​ដែល​ត្រៀម​ខ្លួន​រួចរាល់។ Tawanchai ក៏​បញ្ជាក់​ទៀត​ថា គូ​ប្រកួត​បន្ទាប់​គឺ​ចង់​ជួប Petchmorakot ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ONE Featherweight Muay Thai៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់