• 2022-01-17 07:57:01
  • ប្រដាល់

Surviving Bokator ​រឿង​ឯកសារ​ក្បាច់​គុន​ល្បុក្កតោ​ល្បី​ខ្លាំង​ និង​ឈ្នះ​ពាន​ពិភពលោក​ជា​ច្រើន​

  • 2022-01-17 07:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ឯកសារ​ផ្នែក​កីឡា​ «ការ​រស់​ឡើង​វិញ​នៃ​ក្បាច់​ល្បុក្កតោ​ ឬ​ Surviving Bokator»​ គឺ​មាន​ការ​គាំទ្រ​ និង​បោះឆ្នោត​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​លើ​ពិភពលោក​ ជា​ពិសេស​នៅ​កម្មវិធី​ BKK DOC (Bangkok) International Documentary Awards ​ចុង​ខែ​ធ្នូ​ ២០២១​ នៅ​ប្រទេស​ថៃ។​

រូបភាពផ្ដល់ជូន

នេះ​តាម​ការ​ផ្ដល់​ជូន​ពី​អគ្គលេខាធិការ​រង​សហព័ន្ធ​ល្បុក្កតោ​ ខ្សែភាពយន្ត​ «ការ​រស់​ឡើង​វិញ​នៃ​ក្បាច់​ល្បុក្កតោ​ ឬ​ Surviving Bokator»​ នេះ​ជា​ប្រភេទ​រឿង​ឯកសារ​ និង​ផលិត​ដោយ​ខ្មែរ-កាណាដា​ ដែល​ចំណាយ​ពេល​រហូត​ ៥ឆ្នាំ​ទើប​រួចរាល់។​ រឿង​នេះ​ដែរ​និយាយ​អំពី​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពាំនាំ​យក​នូវ​ការ​យល់​ដឹង​ព្រម​ទាំង​ការ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទាមទារ​ឡើង​វិញ​នូវ​ប្រពៃណី​ និង​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្មែរ​ដែល​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ក្នុង​សម័យ​ប៉ុល​ពត​កាល​ពី​ជាង​ ៤០​ឆ្នាំមុន។​

រូបភាពផ្ដល់ជូន

កាន់​តែ​អស្ចារ្យ​ទៀត​នោះ​គឺ​ការ​ឈ្នះ​ពាន​រង្វាន់​រហូត​ ២៥​ ផ្សេងៗ​គ្នា​លើ​ពិភពលោក​ រួម​មាន​ Mention D'Honneur ក្នុង​កម្មវិធី​ World FICTS Sport Cinema Challenge​ នៅ​ទីក្រុង​ Milano ​ឆ្នាំ​ ២០២០​ ដែល​ជា​ព្រឹត្តិការណ៍​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ឧបត្ថម្ភ​ឡើង។​ កាល​ពី​ចុង​ខែ​ធ្នូ​ នា​ប្រទេស​ថៃ​ ភាពយន្ត​នេះ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ និង​អ្នក​សរសេរ​កម្មវិធី​នៅ​ឯ​កម្មវិធី​ BKK DOC (Bangkok) International Documentary Awards ដោយ​ទទួល​បាន​ពានរង្វាន់​ឯកសារ​កីឡា​ល្អ​បំផុត​ទៀត​ផង។​

រូបភាពផ្ដល់ជូន

ភាពយន្ត​ឯកសារ​ «ការ​រស់​ឡើង​វិញ​នៃ​ក្បាច់​ល្បុក្កតោ​ ឬ​ Surviving Bokator»​ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា​បន្ទាប់​ពី​ស្ថានភាព​សមស្រប​ណា​មួយ​អំពី​ជំងឺ​កូវីដ​ ១៩​ នៅ​ពេល​ខាង​មុខ​នេះ៕​

រូបភាពផ្ដល់ជូន

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម