• 2022-01-14 03:38:27
  • ប្រដាល់

រឿម វណ្ណៈ ​និយាយ​ទាំង​ជឿជាក់​ថា បើ​​​ពាក់​ហ្គង់​កម្លាំង​ដៃ​ សុធី មិន​អាច​ធ្វើ​ឲ្យ​គេ​សន្លប់ដូច​ម្សិល​មិញ​​ទេ

  • 2022-01-14 03:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​គុន​ខ្មែរ រឿម វណ្ណៈ បាន​និយាយ​ទាំង​ជឿជាក់​ថា ​កម្លាំង​ដៃ​របស់​ ឯម សុធី វ៉ៃ​មក​លើ​ខ្លួន​​កាល​ពី​ម្សិល​​មិញ​​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​​នៅ​សង្វៀន TVK Fighter នោះ​ បើ​សិន​ជា​វ៉ៃ​ពាក់​ហ្គង់​​ធម្មតា​មិន​អាច​សន្លប់​​បាន​ទេ​។

រូប​ថត​ផ្ដល់​ឲ្យ​

​អ្នក​ទាំង​ពីរ​បាន​ប្រកួត​គ្នា​ដោយ​រុំ​អំបោះ​ឆៅ​ ហើយ​លទ្ធផល​គឺ សុ​ធី ផ្ដួល វណ្ណៈ ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ដោយ​ការ​​ម៉ាត់​មួយ​ដៃ​ចំ​ចិញ្ចើម​ និង​ទាត់​បន្ថែម​មួយ​ជើង​ចំ​ដៃ។ ​យ៉ាង​ណា វណ្ណៈ ដឹង​ថា សមត្ថភាព​របស់ សុធី គេ​អាច​គ្រប់​គ្រង​បាន​តែ​ការ​សន្លប់​នេះ​ជា​រឿង​​ចៃដន្យ ហើយ​ខ្លួន​រំពឹង​ថា នឹង​អាច​ប៉ះ​គ្នា​ម្ដង​ទៀត។

​ទាក់​ទង​មួយ​ដៃ​នោះ​សម្រាប់​ សុធី ផ្ទាល់​​ក៏​គិត​ថា​មិន​អាច​សន្លប់​ដែរ ​បើ​សិន​ពាក់​ហ្គង់ ប៉ុន្តែ​ពាក់​អំបោះ​ឆៅ​​ដូច្នេះ​ពិបាក​​ស្មាន​ដែរ​។ បើ​មែន​ទែន​ទៅ​អំបោះ​ឆៅ​រឹង​ជាង​ហ្គង់​ឆ្ងាយ​ ​បើ​ប្រៀបធៀប​ទៅ​គឺ​ពិបាក​ស្មាន​។

​រំលឹក​ថា គូ​នេះ​ជា​ការ​សង​សឹក​​ខណៈ ដែល​ រឿម វណ្ណៈ ធ្លាប់​ឈ្នះ ឯម សុធី ចំនួន​ពីរ​ដង​រួច​មក​ហើយ ដែល​ការ​ឈ្នះ​នោះ​គឺ​ការ​ប្រកួត​តាម​បែប​បុរាណ​ខ្មែរ​ពាក់​ហ្គង់​ធម្មតា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម