• 2022-01-13 04:29:49
  • ប្រដាល់

ប៊ុនស្រ៊ន់៖​ មិន​ដែល​ស្រមៃ​ថា​ខ្លួន​ឈាន​ដល់​ថ្ងៃ​នេះ​ទេ​

  • 2022-01-13 04:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​លេង​គុន​ចម្រុះ​ ស៊ឹម​ ប៊ុនស្រ៊ន់​ មិន​ដែល​គិត​ថា​ខ្លួន​អាច​អភិវឌ្ឍន៍​ ឬ​បោះ​ជំហាន​ក្នុង​ការ​រកស៊ី​រហូត​មាន​របរ​២​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។​

លោក ស៊ឹម​ ប៊ុនស្រ៊ន់

អ្នក​ប្រដាល់​ MMA​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​មុន​ត្រឹម​ជា​កីឡាករ​ និង​មិន​សូវ​មាន​ធនធាន​អ្វី​ជា​ហេតុ​មិន​ដែល​ស្រមៃ​ ឬ​គិត​ដល់​ថា​ខ្លួន​មាន​របរ​រកស៊ី​ឈាន​ដល់​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។​ ប៉ុន្តែ​អ្វី​ដែល​ជំរុញ​ឲ្យ​ខ្លួន​មាន​ដល់​ពេល​នេះ​គឺ​ការ​ខំប្រឹង​ប្រែង​ តស៊ូ​ ចេះ​សន្សំសំចៃ​ និង​ធ្វើ​អ្វី​ដែល​ល្អប្រសើរ​មាន​ប្រយោជន៍​ប៉ុណ្ណោះ។​

អតីត​កីឡាករ​ដើម​កំណើត​ពី​កំពង់ចាម​រូប​នេះ​បន្ថែម​ថា​ កីឡាករ​គ្រប់​រូប​កុំ​គិត​តែ​វ៉ៃ​លើ​សង្វៀន​ពេក​ សូម​គិត​ពិចារណា​ ឆ្លៀត​សន្សំ​លុយ​ក៏​ដូច​ជា​ចាប់​មុខ​របរ​អ្វី​មួយ​តាម​ដែល​ជំនាញ​របស់​ខ្លួន​ហើយ​ប្រឹងប្រែង​វ៉ៃ​នៅ​ក្រៅ​បន្ថែម​ទៀត។​

ប៊ុនស្រ៊ន់ កាល​ខូចដៃក្រោយ​ប្រកួត

រំលឹក​ដែរ​ថា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ជា​អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ MMA​ របស់​កម្ពុជា​ដែល​ល្បី​ឈ្មោះ​មួយ​រូប​ និង​ធ្លាប់​បង្ហាញ​មុខលើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដង។​ ដោយ​សារ​បញ្ហា​របួស​ដៃ​ធ្វើ​ឲ្យ​រូប​គេ​បោះបង់​សង្វៀន​រហូត​ដល់​បច្ចុប្បន្ន​តាំង​ពី​អំឡុង​ឆ្នាំ ​២០១៦-២០១៧​ មក​ម្ល៉េះ។​ រូប​គេ​បច្ចុប្បន្ន​ជា​ម្ចាស់​កសិដ្ឋាន​បណ្ដុះ​កូន​ឈើ​១កន្លែង​នៅ​កំពង់ចាម​ និង​ទើប​ចូល​ហ៊ុន​គ្នា​បង្កើត​ក្រុមហ៊ុន​ដឹកជញ្ជូន​ Cheetah Express​ មួយ​ទៀតនៅ​ខណ្ឌ​ឫស្សីកែវ៕​

ប៊ុនស្រ៊ន់ កាល​នៅ​វ៉ៃ
ប៊ុនស្រ៊ន់ នៅក្រុមហ៊ុនថ្មី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់