• 2022-01-11 06:46:46
  • ប្រដាល់

Khabib ជឿជាក់ថាសិស្សរបស់ខ្លួន Izagakhmaev នឹង​ធ្វើ​បាន​ល្អ​លើ​សង្វៀន ONE

  • 2022-01-11 06:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករគុនចម្រុះដ៏ល្បីទូទាំងពិភពលោក Khabib “The Eagle” Nurmagomedov ជឿជាក់ថា សិស្សប្អូន Saygid Izagakhmaev នឹងធ្វើបានល្អខ្លាំងសម្រាប់ការប្រកួតលើកដំបូងនៅព្រឹត្តិការណ៍ ONE: HEAVY HITTERS។

Khabib និង Saygid Izagakhmaev

វីរបុរសមកពីរុស្សីបានចាត់ទុក Izagakhmaev ជាអ្នកលេងគុនចម្រុះជួរមុខម្នាក់ក្នុងពិភពលោកដែលនឹងប្រកួតជាមួយ James Nakashima នាថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ។

លោកបានទទួលស្គាល់ជំនាញសិស្សប្អូនល្អមួយចប់ និងឃើញ Izagakhmaev មានកម្លាំងចិត្តក្នុងការប្រុងប្រែងខ្លាំងមុនពេលឡើងសង្វៀននៅប្រទេសសិង្ហបុរីខាងមុខនេះ។

Nurmagomedov បាននិយាយថា ៖«យើងទាំងអស់គ្នាកំពុងរង់ចាំការបង្ហាញខ្លួនប្រកួតលើកដំបូងរបស់គាត់។ ខ្ញុំដឹងថា Saygid ស្ថិតនៅកន្លែងហ្វឹកហាត់រាល់ថ្ងៃទាំងយប់ផង ហើយគាត់ពិតជាសប្បាយចិត្តណាស់ដែលមានឱកាសប្រកួតលើកដំបូងនៅ ONE Championship»។

កីឡាករលំដាប់ពិភពលោកដដែលបន្តថា ៖«គាត់ស្រេកឃ្លានណាស់។ នេះជាចំណុចសំខាន់នៅក្នុងកីឡានេះ។ គាត់មានសេចក្តីស្រេកឃ្លាន។ មានហេតុផលជាច្រើនដែល Saygid បង្កគ្រោះថ្នាក់ដល់ដៃគូ»។

អ្នកលេងគុនចម្រុះរុស្ស៊ីមានប្រវត្តិប្រកួតឈ្នះ១៩ដង និងចាញ់២ដងប៉ុណ្ណោះ ដែលបានក្លាយជាផ្កាយគ្រោះកាចមួយនៅស្ថាប័ន ONE Championship។

Izagakhmaev បានហ្វឹកហាត់ជាមួយលោក Abdulmanap Nurmagomedov ជាឪពុករបស់ Khabib ដែលបានទទួលមរណភាពប្រហែលជា១៥ឆ្នាំកន្លងទៅហើយ។ ដូច្នេះរូបគេមានជំនាញមិនខុសគ្នាទេនៅពេលបន្តហាត់ជាមួយកូនដែលជាជើងឯកពិភពលោកបច្ចុប្បន្ន។

កំពូលអ្នកលេងគុនចម្រុះបានរៀបរាប់ថា ៖«គាត់បានចាប់ផ្តើមហាត់ជាមួយឪពុករបស់ខ្ញុំតាំងពីគាត់នៅក្មេងតូច ហើយខ្ញុំស្គាល់គាត់ច្បាស់ណាស់។ គាត់តែងតែយកចិត្តទុកដាក់ និងខំប្រឹងហាត់ណាស់។ យើងមានរបៀបប្រហែលគ្នា ដូចជាជំនាញឃ្លេ ចំបាប់ ចាប់ និងចលនាផ្លាស់ទី។ របៀបដែលយើងប្រែប្រួលដងខ្លួន និងចង្កេះរបស់យើង។ មើលទៅស្រដៀងគ្នា ប៉ុន្តែខុសត្រង់ថា គាត់ខ្ពស់ជាងខ្ញុំ»។

«ផលចំណេញរបស់ Saygid គ្រោះថ្នាក់ខ្លាំង ពីព្រោះគាត់ខ្ពស់។ គាត់ចេញអាវុធបានឆ្ងាយគឺទាត់ និងកណ្តាប់ដៃ។ គាត់ល្អវ៉ៃកែង ល្អអុកប៉េគូប និយាយទៅអាចវ៉ៃជំនាញក្រោមបានល្អគ្រប់ស្នៀត»។

វានឹងក្លាយជាជំនួបដ៏អស្ចារ្យបំផុតសម្រាប់ខ្លាចាស់ដែលមានប្រវត្តិប្រកួតឈ្នះ២៩ដងទល់នឹង Izagakhmaev ដែលមានកម្រិតរីកចម្រើនច្រើនក្នុងរយៈពេល១២ខែកន្លងទៅនេះ។ មានហេតុផលខ្លះដែលគាត់ជឿជាក់ក្នុងការប្រកួតនៅ ONE។ កីឡាករបាននិយាយថា ៖«នៅពេលខ្ញុំមើលគាត់កាលពីមួយឆ្នាំមុន ពេលនេះខុសគ្នាទាំងស្រុង។ គាត់មានអាយុត្រឹមតែ២៧ឆ្នាំ ហើយបន្តរៀនសូត្ររហូត។ ខ្ញុំជឿជាក់លើ ONE Championship ពិតប្រាកដ។ គាត់នឹងរីកចម្រើនច្រើន ហើយពីរឆ្នាំខាងមុខ អ្នកគាំទ្រនឹងឃើញថា គាត់មានលទ្ធផលយ៉ាងណា»។

អតីតអ្នកប្រជែងជើងឯកពិភពលោក ONE Welterweight ជាកីឡាករចំបាប់ដ៏ខ្លាំងម្នាក់ដែលបានអភិវឌ្ឍជំនាញវ៉ៃឈរយ៉ាងល្អ ហើយបទពិសោធក្រាស់នឹងជួយធ្វើឲ្យគាត់កាន់តែមានទំនុកចិត្ត។

Nurmagomedov ដឹងថា វានឹងក្លាយជាការប្រកួតដ៏តឹងតែងសម្រាប់ Izagakhmaev ប៉ុន្តែបានរូបគេនៅក្បែរនឹងធ្វើឲ្យសិស្សប្អូនម្នាក់នេះមានទំនុកចិត្តកាន់តែខ្លាំង៕

ដោយ៖ ស៊ីធី

មតិយោបល់