• 2021-12-14 08:11:42
  • កីឡា​ផ្សេង​ៗ

ខេត្ត​កែប​សហការ​ជា​មួយ​ទ្រីយ៉ាត្លុង​ ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​បញ្ចប់​ទៅ​យ៉ាង​រលូន​

  • 2021-12-14 08:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប​ សហការ​គ្នា​ជា​មួយ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ បញ្ចប់​ទៅ​យ៉ាង​រលូន។​

ឯកឧត្ដម​ សោម​ ពិសិដ្ឋ

ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ ឆ្នាំ​២០២១​ នេះ​គឺ​ធ្វើ​ឡើង​បាន​យ៉ាង​ល្អ​ ជា​ពិសេស​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​ពាក់ព័ន្ធ​ទៅ​និង​ផ្លូវ​ប្រកួត​ដូច​ជា​កន្លែង​រត់​ កន្លែង​ជិះ​កង់​ និង​ចំណុច​កន្លែង​ហែល​ទឹក​ជា​ដើម។​

រូបភាពផ្ដល់ជូន

កងកម្លាំង​គ្រប់​ផ្នែក​ត្រូវ​បាន​រៀបចំ​ចាត់ចែង​តាម​កន្លែង​គោលដៅ​នានា​ដើម្បី​ពិនិត្យ​ និង​បញ្ចៀស​នូវ​បញ្ហា​គ្រោះថ្នាក់​ដោយ​យថាហេតុ​អ្វី​មួយ​ក្នុង​ពេល​ប្រកួត។​ មួយ​វិញ​ទៀត​ការ​ធ្វើ​បាន​ល្អ​នេះដោយ​សារ​មាន​បទ​ពិសោធ​ដែរ​ពាក់ព័ន្ធ​និង​ការ​ប្រកួត​ទ្រីយ៉ាងត្លុង​ឆ្នាំ​ចាស់​កន្លង​ទៅផង។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​ទ្រីយ៉ាត្លុង​ បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ខេត្ត​កែប​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០២១​នេះ។​ ការ​ប្រកួត​ទ្រីយ៉ាត្លុង​នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់