• 2021-12-10 06:56:34
  • កីឡា​ផ្សេង​ៗ

កីឡា​ទ្រីយ៉ាត្លុង​ ចាប់​ផ្ដើម​ប្រកួត​ជើងឯក​ថ្នាក់​របស់​ខ្លួន​ហើយ​ថ្ងៃ​នេះ​នៅ​ខេត្ត​កែប​

  • 2021-12-10 06:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ ចាប់​ផ្ដើម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​នៅ​ព្រឹក​មិញ​នេះ​ក្នុង​ខេត្ត​កែប​ ដែល​មាន​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១០ ​ដល់​ ១២​ ខែ​ធ្នូ​ ២០២១។​

លោក​ ងិន​ សុបញ្ញា​

លោក​ ងិន​ សុបញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នេះ​គឺ​ចាប់​ផ្ដើម​ប្រកួត​ ២វិញ្ញាសា​រួច​ហើយ​ព្រឹកមិញ​គឺ​ ទី១​ Duathlon Man​ និង​ទី២​ Duathlon Women។​ ចំពោះ​វិញ្ញាសា​ផ្សេងៗ​ទៀត​គឺ​ត្រូវ​ប្រកួត​ជា​បន្តបន្ទាប់​រហូត​រក​ឃើញ​ម្ចាស់​មេដាយ​លើ​វិញ្ញាសា​និមួយៗ​នៅ​ថ្ងៃ​អាទិត្យ​បិទ​បញ្ចប់​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ខេត្ត​កែប។​ ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ១២​ ធ្នូ​ ឆ្នាំ​ ២០២១។​ វិញ្ញាសា​សរុប​ដែល​សហព័ន្ធ​ដាក់​ប្រកួត​មាន​៦​ គឺ​ ទី១​ Duathlon Man​ ទី២​ Duathlon Women​ ទី៣​ Aquathlon Man​ ទី៤​ Aquathlon Women ទី៥​ Triathlon Man ​និង​ទី៦​ Triathlon Woman៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់