• 2021-12-08 02:23:44
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​ បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​៥ថ្ងៃ​នៅ​ខេត្ត​កែប​

  • 2021-12-08 02:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​ បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដល់​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ចំនួន​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ ១១​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នៅ​ឯ​ខេត្ត​កែប។​

លោក​ ងិន​ សុបញ្ញា​

លោក​ ងិន​ សុបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​នេះ​គឺ​សិក្សា​ផ្លោត​លើ​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍​ជាក់ស្ដែង។​ ក្នុង​វគ្គនោះ​ទី១​ សិក្សាលើ Rule of Triathlon ទី២​ Technical official។​ ចំពោះ​ការ​អនុវត្តន៍​ផ្ទាល់​គឺ​សិក្ខាកាម​ចុះ​ទៅ​ឆ្នេរ​សមុទ្រ​ស្រី ស។​

សិក្ខាកាមចូលរួម (រូបភាពផ្ដល់ជូន)

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​កីឡាករ​ កីឡា​ការិនី​ ព្រោះ​ថា​បើ​ពួកគេ​មិន​ច្បាស់​អំពី​ច្បាប់​នៃ​ការ​ប្រកួត​អន្តរជាតិ​ទេ​នៅ​ពេល​ប្រកួត​នឹង​មាន​ជួប​បញ្ហា។​

វគ្គ​សិក្សា​នេះ​មាន​គ្រូ​ឧបទេស​អន្តរជាតិ​២រូប​ ទី១​ លោក​ Franceso ជនជាតិ​អ៊ីតាលី​ (Zoom) ទី២​ លោក​ Derrick Murray​ ជនជាតិ​នូវែលហ្សេឡង់​ គឺ​បង្រៀន​ផ្ទាល់។​ សិក្ខាកាម​ចូលរួម​មាន​ ២៦នាក់​ គឺ១៤នាក់​ជម្រើស​ជាតិ​ និង​ ១២នាក់​ជា​គ្រូ​អប់រំ​កាយ​នៅ​ខេត្ត​កែប៕​

សិក្ខាកាមចូលរួម (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់