• 2021-12-03 07:09:37
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​សកល៖​ អាណត្តិ​ថ្មី​ទី៧​គ្រោង​ជួល​គ្រូ​អន្តរជាតិ​កម្រិត​ខ្ពស់​បំផុត​មក​បង្ហាត់​

  • 2021-12-03 07:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​សកល​បាន​បញ្ចប់​អាណត្តិ​ចាស់​ទី៦​ ព្រឹក​មិញ​នេះ​និង​បាន​លើក​គោល​ដៅ​សំខាន់​សម្រាប់​អាណត្តិ​ថ្មី​នេះ​គឺ​គ្រោង​ជួល​គ្រូ​អន្តរជាតិ​កម្រិត​ខ្ពស់​បំផុត​ដើម្បី​យក​មក​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ដើម្បី​ឆ្ពោះ​ទៅ​រក​មេដាយ​នៅ​ស៊ីហ្គេម​ វៀតណាម​ និង​កម្ពុជា។​

ទិដ្ឋភាពព្រឹកមិញ (រូបភាពផ្ដល់ជូន)

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ទិសដៅ​សំខាន់ៗ​ក្នុង​អាណត្តិ​ថ្មី​ទី៧​ ឆ្នាំ​២០២១-២០២៥​ នេះ​រួម​មាន​ អភិវឌ្ឍន៍​កីឡា​ប្រដាល់​សកល​ឲ្យ​ក្លាយ​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​ និង​ប្រជាប្រិយ​នៅ​កម្ពុជា។​ បង្កើត​ព្រឹត្តិការណ៍​ប្រកួត​នានា​ឲ្យ​ច្រើន​នៅ​ក្នុង​ស្រុក​ និង​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ដើម។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​

បន្ថែម​ពី​នេះ​ទៀត​នោះ​អគ្គលេខាធិការ​ខាង​លើ​ កំពុង​ស្នើ​សុំ​ទៅ​គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២​ (CAMSOC)​ ក្នុង​ការ​ជួល​យក​គ្រូ​កម្រិត​ខ្ពស់​បំផុត​ ផ្កាយ​៣​ ក្នុង​ប្រដាល់​សកល​អន្តរជាតិ​មក​បង្ហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ឲ្យ​ឈាន​សម្រេច​ផែនការ​រក​មេដាយ​ប្រាក់​នៅ​វៀតណាម​ និង​ស៊ីហ្គេម​ ២០២៣​ មេដាយ​មាស​នៅ​កម្ពុជា។​

ទិដ្ឋភាពព្រឹកមិញ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​ព្រឹក​មិញ​នេះ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ និង​បន្ត​អាណត្តិ​ទី៧​ (២០២១-២០២៥)​ នៅ​ NOCC។​ ប្រធាន​សហព័ន្ធ​នៅ​តែ​លោក​ ឆឹង​ យ៉ៅយ៉េន​ អគ្គលេខាធិការ​លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គហេរញ្ញិក​ សំ​ ពិសិដ្ឋ ​៕​

ទិដ្ឋភាពព្រឹកមិញ (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់