• 2021-12-03 02:44:03
  • ប្រដាល់

ប្រាក់​រង្វាន់​២លាន​ជា​របស់​ មឿន​ សុខហ៊ុច​ ឬ ​សូត្រ ​ប៊ុនធី​ បូក​ពី​លើ​តម្លៃ​ខ្លួន​ទៀត​

  • 2021-12-03 02:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ CNC​ កម្មវិធី​គោ​ជល់​ស្អែក​ដាក់​ប្រាក់​រង្វាន់​២លាន​រៀល​សម្រាប់​កីឡាករ​ មឿន​ សុខហ៊ុច​ និង​ សូត្រ​ ប៊ុនធី​ ដើម្បី​ដណ្ដើម​អ្នកឈ្នះ​បូក​និង​តម្លៃ​ខ្លួន​ប្រកួត​នេះ​ទៀតចូល​ខ្ទង់​ ១០០០​ដុល្លារ​ហើយ។​

អ្នក​ប្រដាល់​សេរី​ចាស់​ មឿន​ សុខហ៊ុច​ គឺ​ទើប​តែ​វិល​ចូល​សង្វៀន​វិញ​២ប្រកួត​ប៉ុណ្ណោះ​ ដោយ​លើក​ទី១​ ឈ្នះ​ពិន្ទុ​ សូត្រ​ ប៊ុនធី​ នេះ​ឯង​ឯ​សង្វៀន​ PNN ​ទទួល​បាន​ប្រាក់​រង្វាន់​១លាន​បន្ថែម​ទៀត​ផង​កាល​នោះ។​ ប្រកួត​ទី២​របស់​គេ​ស្មើ​ពិន្ទុ​ជា​មួយ​ ថៃ​ រិទ្ធី​ ប្រកួត​ដកស្រង់​បច្ចេកទេស​ប្រដាល់​សកល​នោះ​ទេ។​

មើល​ជាក់​ស្ដែង​ការ​ប្រកួត​របស់​ សុខហ៊ុច​ ថ្មីៗ​នេះ​គឺ​នៅ​មិន​ទាន់​ល្អ​ ឬ​វ៉ៃ​កាច​ដូច​មុន​នៅ​ឡើយ​ទេ​ ពោល​ស្នៀត​ទាត់​មិន​ទាន់​រហ័ស​ដូច​មុន​ កម្លាំង​ក៏​មិន​ទាន់​ពេញ​ល្អ​ ចលនា​បម្លាស់ទី​ហាក់​នៅ​ស្ពឹក​រៀង​យឺត​ ប៉ុន្តែ​ទាំង​នេះ​ដោយ​សារ​តែ​ការ​ខាន​យូរ​អាច​នឹង​២ប្រកួត​ទៀត​ដូច​ដើម​វិញ។​

កម្មវិធីប្រកួត (រូបភាព Sport Zone)

ចំពោះ​កីឡាករ​ល្អ​សាក់​ សូត្រ​ ប៊ុនធី​ វិញ​គឺ​ឃើញ​រូប​គេ​បង្ហាញ​មុខ​ស្ទើរ​គ្រប់​សង្វៀនតែ​មិន​សូវ​ជួប​បញ្ហា​សុខភាព​ប៉ុន្មាន​ទេ​ យ៉ាងណាការ​ប្រកួត​ទាំង​នោះ​មិន​សូវ​ជា​កាកកប​ឡើយ​ពេល​ដែល​ជួប​ជើង​ចាស់​ដូច​ជា​ សោភ័ណ្ឌ​ សុខហ៊ុច​ ឬ​ យ៉េន​ ឌីណា។​ បើ​ទោះ​ជា​មិន​សូវ​កាក់កប​មែន​ ប៉ុន្តែ​មិន​អាច​មើល​ស្រាល​ ប៊ុនធី​ បាន​ឡើយ​ ពោល​ស្នៀត​កែង​ ធាក់​ ជង្គង់​គឺ​សុទ្ធតែ​គ្រោះថ្នាក់​ទាំង​អស់​ប្រសិន​ត្រូវ​ពេញ​ៗ​នោះ។​

រង់ចាំ​មើល​ទាំង​អស់​គ្នា​ សុខហ៊ុច​ ឬ​ ប៊ុនធី​ ជា​អ្នក​យក​ថវិកា​ ២លាន​នេះ​នៅ​ថ្ងៃ​ស្អែក​លើ​សង្វៀន​ CNC។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់