• 2021-12-02 02:33:33
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​សកល​ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​លើ​កម្មវិធី​ប្រកួត​ប្រចាំ​សប្ដាហ៍​

  • 2021-12-02 02:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកល​ ថា​ការ​រៀបចំ​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​ និង​ការ​ដណ្ដើម​ប្រាក់​លាន​នេះ​គឺ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដូច​ជា​មាន​មហាជន​ចាប់​អារម្មណ៍​ច្រើន​ កីឡាករ​មាន​បទ​ពិសោធ​បន្ថែម​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​នានា។​

ការប្រកួតកន្លងទៅ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពីសារប្រយោជន៍​ និង​ភាព​ជោគជ័យ​វិញ​ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​នេះ​គឺ​ទទួល​បាន​ច្រើន​ ឬ​អាច​ថា​ជោគជ័យ​ខ្លាំង​តែ​ម្ដង។​ ការ​ជោគជ័យ​នោះ​ទី១​ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​មាន​ការ​ទស្សនា​កើន​ឡើង​រហូត។​ ទី២​ កីឡាករ​ម្នាក់ៗ​បាន​ប្រកួត​មាន​បទ​ពិសោធ​ បច្ចេកទេស​ថ្មីៗ​ច្រើន​ដែល​នេះ​ជា​ការ​ល្អ​ក្នុង​ការ​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ធំៗ​នៅ​ពេល​ខាង​មុខ​ដូច​ជា​ជើងឯក​ថ្នាក់​ជាតិ​ជា​ដើម។​

អគ្គលេខាធិការ​ប្រដាល់​សកល​រូប​នេះ​បន្ថែម​ទៀត​ថា​ តាម​រយៈ​ការ​ប្រកួត​ដែល​រៀបចំ​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ស្ថានីយ​ទូរទស្សន៍​ដែល​ចង់​ដាក់​ការ​ប្រកួត​ខ្លះៗ​ហើយ​នៅ​សង្វៀន​របស់​ពួកគេ។​

លោក ប៊ុយ សុភ័ណ្ឌ និង លោក ស៊ន អេលីត

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​គឺ​បាន​បញ្ចប់​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​នេះ​ហើយ​។​ ការបញ្ចប់នេះគឺរួម​ទាំង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ផងដែរកាល​ពី​យប់​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ។​ ចំពោះ​ការ​បន្ត​រៀបចំ​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​បែប​នេះ​ទៀត​ ឬ​យ៉ាង​ណា​នោះ​សហព័ន្ធ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់