- 2021-11-29 13:52:37
- បាល់ទាត់
Neymar អាចនឹងអវត្តមានពីប្រកួត ៦សប្ដាហ៍ ដើម្បីព្យាបាលរបួស
- 2021-11-29 13:52:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar អាចនឹងអវត្តមានពីប្រកួត ៦សប្ដាហ៍ ដើម្បីព្យាបាលរបួស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar អាចនឹងអវត្តមានពីប្រកួត ៦សប្ដាហ៍ រហូតដល់ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីព្យាបាលរបួសកជើងខាងឆ្វេងធ្ងន់ធ្ងរ ដែលកើតឡើងនៅក្នុងប្រកួតរវាងក្លឹប Paris Sait Germain តទល់នឹងក្លឹប Saint Etienne កាលពីម្សិលមិញនេះ(ម៉ោងកម្ពុជា) ក្របខ័ណ្ឌ Ligue 1 នូវលទ្ធផល ៣-១។ នេះបើយោងតាមការចុះផ្សាយ Goal នៅក្នុងថ្ងៃនេះ។
នៅក្នុងកំឡុងនាទីទី៨៥ នៃការប្រកួតខាងលើ នៅពេលដែល Neymar កំពុងបណ្ដើរបាល់ ហើយក៏បានលោតក្នុងគោលបំណងដើម្បីគេចពីឈូសរបស់គូរប្រកួតរបស់ខ្លួនគឺខ្សែការពារ Yvann Macon ប៉ុន្តែក៏បានជាន់លើខ្សែការពាររូបនេះ ដែលបណ្ដាលឲ្យខ្សែប្រយុទ្ធ PSG រូបនេះក្រឡាច់កជើង ដែលបណ្ដាលឲ្យមានការស្រែកឈឺចាប់ខ្លាំង និងសុំដូរចេញភ្លាមៗ។
ក្រោយមានបញ្ហាឈឺកជើង Neymar ក៏បានបង្ហោះមួយក្នុងន័យថា ជីវិតកីឡាករអញ្ចឹងហើយ តែគេនឹងខំប្រឹងជម្នះរបួសមួយនេះ និងត្រលប់ដើម្បីលេងឲ្យល្អ និងខ្លាំងជាងមុនៗ។
ស្ថានភាពរបួសកជើងរបស់ Neymar មិនទាន់ដឹងច្បាស់នៅឡើយទេថាទៅជាយ៉ាងណា ដោយអ្នកនៅក្នុងក្លឹបគិតថានេះជារបួសធ្ងន់ធ្ងរ តែយ៉ាងគេនឹងធ្វើការពិនិត្យលម្អិតនៅក្នុងថ្ងៃនេះ។
បើគេពិតជាអវត្តមាន ៦សប្ដាហ៍ដូចទៅនឹងប្រភពនៅបារាំង ដែលបានរាយការណ៍មកសារព័ត៌មាន Goal មែននោះ ខ្សែប្រយុទ្ធរូបនេះនឹងអាក់ខានពីប្រកួត Ligue 1ជាច្រើនដូចជា Nice, Lens, Monaco និង Lorient ព្រមទាំងប្រកួត UCL តទល់នឹង Club Brugge ផងដែរ៕