• 2021-11-25 03:28:50
  • ប្រដាល់

សង្វៀន​ប្រដាល់​ថ្មី​មួយ ​ត្រៀម​បើក ​មាន​ទាំង​វាយ​គុន​ខ្មែរ​ ​អំបោះ​ឆៅ និងសកល

  • 2021-11-25 03:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក ​បាន​រៀបចំ​ឱ្យ​មាន​សង្វៀន​ប្រដាល់​ឡើង​វិញ​ហើយ ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ដោយ​មាន​ទាំង​ការ​ប្រកួត​បែប​គុន​ខ្មែរ សកល ​និង​វៃ​រុំ​អំបោះ​ឆៅ​ផង​ដែរ។

​បើ​តាម​ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​នេះ​ជា​សង្វៀន​ថ្មី​មួយ ​ដោយ​មាន​ការ​ប្រកួត​ច្រើន​បែប ​មិន​មែន​ត្រឹម​តែ​វាយ​បែប​គុន​ខ្មែរ​នោះ​ទេ។ វា​នឹង​ក្លាយ​ជា​ចំណែក​មួយ​សម្រាប់​វិស័យ​ប្រដាល់​កម្ពុជា​ឈាន​ឡើង​មួយ​កម្រិត​ទៀត ​ហើយ​ក៏​រំលឹក​ឡើង​វិញ​ពី​ការ​ប្រកួត​បែប​រុំ​អំបោះ​ឆៅ​ផង​ដែរ។ ការ​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២១​ខាង​មុខ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ប្លែក​ភ្នែក​មិន​ខាន ​ព្រោះ​ក្រុម​ការងារ​បាន​រើស​យក​សុទ្ធ​តែ​កីឡាករ​កំពូល​ៗ​ប្រចាំ​ប្រទេស​មក​ប្រកួត​ហើយ។

​សង្វៀន​ដែល​មាន​ឈ្មោះ​ថា TVK Fighter ​ខាង​លើ​មាន​ភាព​ខុស​ប្លែក​ពី​សង្វៀន​ផ្សេង​ៗ​បន្ដិច ​ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​រៀងរាល់​២​សប្ដាហ៍​ម្ដង។ ​ដោយ​កីឡាករ​ដែល​ចូល​រួម​ប្រកួត​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ហើយ។ ​ការ​ធ្វើ​បែប​នេះ ​ក៏​ដើម្បី​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា ​ត្រៀម​ខ្លួន​បាន​ល្អ ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ពេល​ខាង​មុខ​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់