• 2021-11-24 04:37:45
  • ប្រដាល់

ហេតុ​ផល​នេះ​ហើយ​ មឿន​ សុខហ៊ុច​ វ៉ៃ​សកល​ថ្ងៃ​អាទិត្យ​នេះ​...​

  • 2021-11-24 04:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​នេះ​ មឿន​ សុខហ៊ុច​ ត្រូវ​ប្រកួត​សកល​លើក​ដំបូង​ ខណៈ​គ្រូ​របស់​គេ​ថា​ចង់​បន្ថែម​បទ​ពិសោធ​ថ្មី​សម្រាប់​សិស្ស​ខ្លួន​បើ​ល្អ​អាច​ប្រឡូក​ទាំង​២​តែ​ម្ដង​គ្រាន់​ដោះស្រាយ​ជីវភាព។​

សុខហ៊ុច ប៉ះ រិទ្ធី

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ការ​អនុញ្ញាត​ឲ្យ​ សុខហ៊ុច​ វ៉ៃ​សកល​សប្ដាហ៍​នេះ​គឺ​ជា​ការ​សាកល្បង​ និង​ចង់​តេស្ត​មើល​សមត្ថភាព​រូប​គេ​ផង។​ ប្រសិន​បើ​ធ្វើ​បាន​ល្អ​អាច​នឹង​ឲ្យ​ហ្វឹកហាត់​ប្រដាល់​សកល​ដើម្បី​ប្រកួត​មួយ​ទៀត។​ បើ​ប្រកួតបាន​មែនជា​រឿង​ល្អ​សម្រាប់​រូប​គេ​ក្នុង​ការ​រក​ចំណូល​បន្ថែម​ដើម្បី​ដោះស្រាយជីវភាពគ្រួសារ។​

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​រវាង​ សុខហ៊ុច​ និង​ ថៃ​ រិទ្ធី​ លើក​នេះ​មិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​ពេក​ទេ។​ ប៉ុន្តែ​បើ​ សុខហ៊ុច​ ហ្វឹកហាត់​ដៃ​បាន​ល្អ​រឹតតែ​ប្រសើរ​ដល់​ការ​ប្រកួត​គុន​ខ្មែរ​របស់​គេ​បន្ថែម​ទៀត​ដែរ​ ជា​ពិសេស​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក​ជា​ដើម។​

ថៃ រិទ្ធី ហ្ចឹកហាត់កន្លងទៅ

នៅ​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​វិច្ឆិកា​ ២០២១​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ​នេះ​ កីឡាករ​ មឿន​ សុខហ៊ុច​ និង​ត្រូវ​ប្រកួត​សកល​ជា​មួយ​កីឡាករ​ល្អ​ដៃ​ ថៃ​ រិទ្ធី។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់