• 2021-11-17 03:50:32
  • ប្រដាល់

សង្វៀន​ PNN​ បង្ហើប​ពី​គម្រោង​យក​បរទេស​មក​វ៉ៃ​ និង​ការ​បើក​ឲ្យ​ចូល​ទស្សនា​វិញ

  • 2021-11-17 03:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​អ្នក​រៀបចំ​ប្រដាល់​នៅ​សង្វៀន​ PNN ​ថា​ស្ថានីយ​របស់​លោក​សាទរ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ​ ប៉ុន្តែ​រឿង​នាំ​យក​កីឡាករ​បរទេស​ជា​ពិសេស​មក​ប្រកួត​ពេល​នេះ​មិន​ទាន់​មាន​ទេ។​

ការប្រកួតកន្លងទៅនៅ PNN

លោក​ តាំង​ លីហួរ​ តំណាង​សង្វៀន​ប្រដាល់​ PNN​ បាន​ឲ្យ​ដឹង​ថា​ នៅ​សង្វៀន​របស់​លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ទេ​ អាច​នឹង​បើក​ឲ្យ​ចូល​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់។​

តំណាង​អ្នក​រៀបចំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ស្ថានីយ​ PNN ក៏​ដូច​ជា​អ្នក​ស្ថានីយ​រៀបចំ​ប្រដាល់​ផ្សេងៗ​ដែរ​ គឺ​មាន​ការ​អបអរ​សាទរ​ចំពោះ​ការ​អនុញ្ញាត​ដល់​កីឡាករ​បរទេស​ឲ្យ​ចូល​មក​ប្រកួត​វិញ​បាន។​ ការ​ដែល​មាន​កីឡាករ​បរទេស​មក​ប្រកួត​វិញ​បាន​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ចាប់​គូ​ប្រកួត​មាន​ភាព​ងាយ​ស្រួល​ជាង​បច្ចុប្បន្ន។​ ដូច​ឃើញ​ស្រាប់​ហើយ​កីឡាករ​មួយ​ចំនួន​រាប់អាន​គ្នា​ មិន​វ៉ៃ​គ្នា​ ហាត់​ជា​មួយ​គ្នា​ជា​ដើម​ ខណៈ​កីឡាករ​កម្ពុជា​នៅ​មាន​កំណត់​ថែម​ទៀត​វា​ពិបាក​ក្នុង​ការ​ចាប់​គូ​តែ​ម្ដង។​ ចំណែកគម្រោងនៃការ​យក​កីឡាករ​បរទេស​មក​ប្រកួត​នៅ​ពេល​នេះ​គឺ PNN​ គ្មាន​គម្រោងទេ ព្រោះ​ក្នុង​ឆ្នាំ​២០២១នេះ​បាន​រៀបចំកញ្ចប់ថវិការួចរាលហើយ ឬចាត់ចែងរួច​ហើយ​ ដូច្នេះ​នៅឆ្នាំ​២០២២​ ទើប​យកបរទេស​មក​ប្រកួត។​

ការប្រកួតកន្លងទៅនៅ PNN

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទស្សនា​ផ្ទាល់​បាន​ ៣០%​ នៃ​ចំនួន​កៅអី​អង្គុយ​ និង​ការ​បើក​ឲ្យ​កីឡាករ​បរទេស​អាច​ចូល​មក​ប្រកួត​នៅ​កម្ពុជា​វិញ​ឲ្យ​តែ​គ្រប់​លក្ខណ​របស់​ក្រសួង​សុខាភិបាល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី