• 2021-11-16 13:35:26
  • បាល់ទាត់

Bale នឹង​អវត្តមាន​ពី​ប្រកួត​ World Cup វគ្គ​ជម្រុះ​ តទល់​នឹង​បែលហ្ស៊ិក​

  • 2021-11-16 13:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gareth Bale នឹង​អវត្តមាន​ពី​ប្រកួត​ World Cup វគ្គ​ជម្រុះ​រវាង​ក្រុម​ជម្រើស​វេល​ និងក្រុម​ជម្រើស​ជាតិ​បែលហ្សិក​នៅ​យប់​រលង​អធ្រាត្រ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

ដូច​នឹង​អ្វី​ ដែល​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន​​​សន្និដ្ឋាន​តាំង​ពី​ថ្ងៃ​ប្រកួត​តទល់​បេឡារូស​នូវ​លទ្ធផល​ឈ្នះ​ ៥-១ ម្ល៉េះ​ថា​ Bale នឹង​មិន​អាច​ចូល​រួម​ប្រកួត​ខាង​លើ​បាន​នោះ​ទេ​ ខណៈ​ដែរ​កំពុង​សុខៗ​បាន​តែ​៤៥នាទី​ប៉ុណ្ណោះ​ក្នុង​ប្រកួត​ត​ទល់​នឹង​បេឡារូស​​នេះ​​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​មាន​អារម្មណ៍​ថា​មាន​បញ្ហា​កំភួន​មិន​លេង​ត​ទៀត​។

នៅ​ខណៈ​នេះ​ខាង​ក្រុម​គ្រូ​ពេទ្យ​វេល​ បាន​ប្រាប់​ទៅ​ក្រុម​ Real Madrid ហើយ​ដោយ​ខាង​ Real នឹង​ពិនិត្យ​លើ​របួស​នេះ​ឲ្យ​ច្បាស់លាស់​នៅ​ពេល​ ដែល​កីឡាករ​នេះ​បាន​ទៅ​ដល់​អេស្ប៉ាញ​វិញ​។

សូម​រំលឹកផង​ដែរ​ថា​ Bale បាន​អវត្តមាន​ពី​ប្រកួត​ចុង​ខែ​សីហា​​កន្លង​ទៅ​នេះ​ម្ល៉េះ​ដោយ​សារ​តែ​របួស​ជង្គង់​ ដោយ​ទើប​តែ​ចូល​លេង​វិញ​បាន​មួយ​ប្រកួត​ប៉ុណ្ណោះ​គឺ​ប្រកួត​តទល់នឹង​បេឡារូស​កន្លង​ទៅ​នេះ​៕

ប្រភព៖ BBC | Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់