- 2021-11-15 04:08:43
- ប្រដាល់
បឺត សង្ឃឹម៖ ឈ្នះម្សិលមិញឥលូវបានការឧបត្ថម្ភ ៥០០ដុល្លារពីម្ចាស់ក្លឹប
- 2021-11-15 04:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឺត សង្ឃឹម៖ ឈ្នះម្សិលមិញឥលូវបានការឧបត្ថម្ភ ៥០០ដុល្លារពីម្ចាស់ក្លឹប
ចន្លោះមិនឃើញ
អ្នកប្រដាល់ចិត្តត្រជាក់ បឺត សង្ឃឹម បន្ទាប់ពីប្រកួតឈ្នះកីឡាករ ប៊ុន សុធា ម្សិលមិញនេះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ PNN ឥលូវលោកឧកញ៉ា ប៉ែន កាក់ ឧបត្ថម្ភថវិកា ៥០០ដុល្លារ។
នេះបើតាមការបង្ហោះលើហ្វេសបុកលោក សេន ប៊ុនថេន បញ្ជាក់ថា លោកឧកញ៉ា ប៉ែន កាក់ ដែលជាម្ចាស់ក្លឹបប្រដាល់ប៉ែនកាក់គុនខ្មែរនោះបានលើកទឹកចិត្តកីឡាករ បឺត សង្ឃឹម ចំនួន ៥០០ដុល្លារបន្ទាប់ពីឈ្នះការប្រកួតម្សិលមិញ។
គ្រូបង្វឹកគុនខ្មែរខាងលើនេះធ្លាប់ប្រាប់ដែរថា លោកឧកញ៉ា ប៉ែន កាក់ ដែលជាម្ចាស់ក្លឹបគឺលោកស្រឡាញ់ និងតែងតែយកចិត្តទុកដាក់ដល់ក្រុមកីឡាករ។ ការឧបត្ថម្ភតែងតែមានជាបន្តបន្ទាប់មិនថាជាថវិកា គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ផ្សេងៗនាពេលកន្លងទៅនេះ។
រំលឹកដែរថា កីឡាករ បឺត សង្ឃឺម ម្សិលមិញនេះបានយកឈ្នះពិន្ទុលើ ប៊ុន សុធា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់របស់ PNN លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ រូបគេត្រូវរង់ចាំការប្រកួតរវាង អេលីត ចំរើន និង ធន់ អេឡៃ អ្នកដែលឈ្នះត្រូវប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ៕